ខេត្តព្រះសីហនុ៖ តាមលិខិតនៃសេចក្តីប្រកាស រដ្ឋបាលខេត្តព្រះសីហនុនាព្រលុប ថ្ងៃទី១៣មេសាឆ្នាំ ២០២១ នេះបាន បញ្ជាក់ថាបានរកឃើញ ស្ត្រីខ្មែរអ្នកលក់អាហារសមុទ្រ នៅផ្សារលើក្រុងព្រះសីហនុ ចំនួន ២នាក់ មានផ្ទុកនូវវីរុស កូវិដ-១៩ ។
យោងតាមសេចក្តីប្រកាសពីរដ្ឋបាលខេត្តព្រះសីហនុខាងលើបានឲ្យដឹងថា នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០ ២១ កន្លងទៅនេះ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តបានយកសំណាកពីស្រ្តីជនជាតិខ្មែរចំនួន០២ នាក់ ទី១ឈ្មោះ សុខគន្ធា ហៅស្រីពៅ អាយុ៣០ឆ្នាំលក់គ្រឿងសមុទ្រ តូបលេខ៨៩០និងទី២ឈ្មោះ សុខស្រីនាង អាយុ៤២ឆ្នាំ លក់គ្រឿងសមុទ្រនៅតូបលេខ៨៦៨ រស់នៅភូមិ៥សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លទ្ធ ផលតេស្តនៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២១នេះបញ្ជាក់ថា៖ស្ត្រីទាំង២នាក់ខាងលើនេះមានវិជ្ជមានវីរុសកូវិដ១៩។
ជាមួយគ្នានេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវដ១៩បន្ថែមទៀតរដ្ឋបាលខេត្តព្រះសីហនុបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងតូបលក់គ្រឿងសមុទ្រទាំង២ខាងលើឬធ្លាប់បាន
ពាក់ព័ន្ធដោយផ្ទាល់ជាមួយស្ត្រីទាំង២នាក់ដូចបានជម្រាបខាងលើចាប់ពីថ្ងៃទី០២ខែមេសាដល់ថ្ងៃទី១២ខែមេសាឆ្នាំ២០២១ ត្រូវប្រញាប់រួសរាន់ទៅយកវត្ថុសំណាក ដើម្បីធ្វើតេស្តរកវីរុសកូវិដ-១៩ នៅវេទិកា៧មករា សង្កាត់៣ ក្រុងព្រះសីហនុ។ករណីមានការប្រែប្រួលខុសប្រក្រតីដូចជាឡើងក្តៅលើសពី៣៧អង្សាសេក្អកកណ្តាស់ ហៀរ សំបោរ ឈឺបំពងករ មានកំហាកថប់ដង្ហើម ។ល។ ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយបន្ទាន់នៃមន្ទីរ សុខា ភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជាបន្ទាន់តាម រយៈលេខ ទូរស័ព្ទ០១២៧៩៤៨៩៦.០១៦៥២៦ ៥២០។
គួរបញ្ជាក់ផងដែរថា នៅព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ លោក គួច ចំរើន អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុបើកកិច្ចប្រជុំពង្រឹងកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពនៅក្នុងទីផ្សារ ដោយមានការចូលរួមអ្នកគ្រប់គ្រងទីផ្សារទាំង១៥នៅទូទាំងខេត្តព្រះសីហនុផងដែរនោះលោក អភិបាលខេត្ត បានធ្វើការណែនាំដល់លោកលោកស្រី ជាអ្នកគ្រប់គ្រងទីផ្សារទាំងអស់ត្រូវរៀបចំយន្តការ និងពន្យល់ណែនាំ ដល់អាជីវករឱ្យការពារខ្លួនកុំឱ្យឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាការពារបាននូវផលរបស់ខ្លួនផងដែរ ដោយអនុវត្តនូវ វិធានការដូចខាងក្រោម៖ទី១.ទាំងបុគ្គលិកផ្សារ អាជីវករ និងប្រជាពលរដ្ឋដែលចេញចូលផ្សារត្រូវ ពាក់ម៉ាស រក្សា គម្លាតសុវត្ថិភាពនិងប្រើប្រាស់អាកុលជែលគ្រប់ពេល។ទី២.ចងខ្សែគម្លាតសុវត្ថិភាពនៅតាមតូបលក់រៀងៗខ្លួន ដោយអ្នកលក់ និងអ្នកទិញមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់នោះឡើយ ហើយសកម្មភាពនៃការលក់ដូរ នៅពេល ប្រគល់ទទួលទំនិញ និងលុយ ត្រូវទុកដាក់នៅលើតុចំពាក់កណ្តាលនៃ ខ្សែបន្ទាត់សុវត្ថិភាព ដោយបាញ់អាកុល ជាមុនសិន មុនពេលទទួលយក ។ទី៣.ចូលរួមអនុវត្តវិធានការណ៍នានារបស់ក្រសួងសុខាភិបាល ជាពិសេស គោលការណ៍ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ជាមួយគ្នានេះផងដែរលោកអភិបាលខេត្តក៏បានឧបត្ថម្ភជូនលោកលោកស្រីជាអ្នកគ្រប់គ្រងទីផ្សារទាំង១៥ដើម្បីយក ទៅចាត់ចែងប្រើប្រាស់នៅក្នុងទីផ្សាររបស់ខ្លួន នូវថវិកា និងសម្ភារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដូចខាងក្រោម៖ម៉ាសចំនួន៥០០ម៉ាស.ម៉ាសក្រណាត់ចំនួន៣០០ម៉ាស.ទែម៉ូម៉ែត្រ៣គ្រឿង.ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ១គ្រឿង -ទឹកថ្នាំសម្លាប់មេរោគ ១ពីដុង(៣០លិត្រ)-ទឹកអាល់កុល ១ពីដុង(៣០លិត្រ)-ថវិកា ១លានរៀល សម្រាប់ចាត់ចែងការចងខ្សែគម្លាតសុវត្ថិភាពនៅតាមតូបលក់ទំនិញរបស់បងប្អូនអាជីវករ៕នាគសមុទ្រ