នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោក អ៊ុន សុភ័ក្រ អភិបាល នៃគណៈអភិបាលក្រុងសំរោង បានចូលរួមជាមួយក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្តម ហួន វ៉ាន់និត អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ បានចុះស្រាវជ្រាវករណីអ្នកប៉ះពាល់និងសង្ស័យ ចំពោះជំងឺឆ្លងកូវីដ-១៩ នៅភូមិបុរីរដ្ឋបាល ក្រុម RRT មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានចុះទៅផ្ទះលោក គង់ ពៅ ហៅ ប៉ាត់ បន្ទាប់ពីបានទទួលដំណឹងពីខាងភាគីថៃ លើករណី សង្ស័យ ថាមានការឆ្លងកូវីដ-១៩ ដែលជាជាងត្រាក់ទ័រ ហើយជាជនជាតិថៃ។
ព័ត៌មានលម្អិត និងផ្លូវការ រដ្ឋបាលក្រុង នឹងផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ៕