ខេត្តព្រះសីហនុ៖រហូតមកដល់ពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩ក្នុងផ្សារលើ ក្រុងព្រះសីហនុមានចំនួនរហូតទៅដល់ ២៥នាក់ហើយ។ដោយបញ្ហារនេះ រដ្ឋបាលខេត្តបានប្រកាស់បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ទាំង២៥នាក់ ខាងលើឲ្យសាធារណៈជនបានដឹងក្នុងគោលបំណងនិងតម្រូវឲ្យអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកវិជ្ជមានកូវី៥-១៩ ខាងលើ ត្រូវយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាក ដើម្បីវិភាគរកវីរុសកវីដ-១៩ នៅវេទិកា ៧មករា នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក) ហើយត្រូវធ្វើ
ចត្តាឡីស័កនៅលំនៅឋានរបស់ខ្លួនឱ្យបានត្រឹមត្រូវរយៈពេលពេល ១៤ថ្ងៃ។
បន្ថែមលើនោះអ្នកពាក់ព័ន្ធដទៃទៀតត្រូវតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំ ត្រូវពិនិត្យកម្ដៅយ៉ាងតិច ២ដងក្នុងមួយថ្ងៃ ត្រូវសម្រាកនៅផ្ទះបន្ទប់ដាច់តែឯង និងត្រូវថែរក្សាអនាម័យខ្លួនជានិច្ច ជាមួយគ្នានោះ បងប្អូន ប្រជាពលរដ្ឋនិងសាធារណជនទាំងអស់ត្រូវអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់បំផុត។ករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី៣៧អង្សាសេ_ិកកណ្តាស់ហៀរសំបោរឈឺបំពង់កមានកំហាកថប់ដង្ហើម…។ល។ត្រូវប្រញាប់ទំនាក់ទំនងទៅក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរសព្ទ 012 794 896 ឬ 016 526 520។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាប និងចូលរួម អនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ផងដែរថានៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ លោក គួច ចំរើនអភិបាលខេត្តព្រះសីហនុ បានសម្រេចបិទផ្សារលើបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃក្រោយរកឃើញមានអាជីវករឆ្លងជំងឺកូវីដ១៩ ជាបន្ដ បន្ទាប់ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ តែត្រូវបានលើកលែងចំពោះបងប្អូនអាជីវករជាអ្នក លក់ដូរគ្រឿង ឧបភោគបរិភោគដោយអាចមកលក់វិញបានត្រឹម០៣ថ្ងៃក្រោយពីការផ្អាកនិងបន្ទាប់ពីមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩លើកទី១ពីមន្ទីរសុខាភិបាលខេត្ត។ដូច្នេះប្រសិនបើបងប្អូនមកយកវត្ថុសំណាកបានលឿននោះបងប្អូននឹងឆាប់បានចូលមកលក់វិញកាន់តែឆាប់។
ក្នុងអំឡុងពេលអនុញ្ញាតឱ្យមានការលក់ដូរ រដ្ឋបាលខេត្តក៏បានជំរុញនិងលើកទឹកចិត្តបងប្អូនអាជីវករ និងអតិថិជនទាំងអស់ ប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ មានដូចជា Mobile App និង QR Code ជាដើម ដើម្បីកាត់បន្ថយ ជាអតិប្បរមាក្នុងការប្រើប្រាស់លុយសុទ្ធ ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩និងត្រូវអនុវត្តឱ្យបានដាច់ខាតកាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
ជាមួយគ្នានេះរដ្ឋបាលខេត្ត នឹងចាត់មន្ទីរពាណិជ្ជកម្មឲ្យអង្កេត តាមដាន នូវតម្លៃទំនិញគ្រប់ប្រភេទ ដែល បាន ដាក់លក់ លើទីផ្សារ ក្នុងខេត្តព្រះសីហនុ។ ក្នុងករណីរកឃើញថា មានអាជីវករណាធ្វើការតម្លើងថ្លៃទំនិញ ខុសប្រក្រតី រដ្ឋបាលខេត្តនឹងចាត់វិធានការដាក់ពិន័យរដ្ឋបាលយ៉ាងតឹងរឹងបំផុត ហើយបើការតម្លើងថ្លៃនេះ បង្កចលាចលក្នុងសង្គម អាជីវករនោះនឹងប្រឈមមុខផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕នាគសមុទ្រ