ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខ៖ការចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវបិទខ្ទប់ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីម៉ោង ០០នឹង០០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ គឺចែកជូនដោយស្មើភាពគ្នា អោយតែស្ថិតនៅក្នុងភូមិដែលបានបិទខ្ទប់ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នឹងទទួលបានទាំងអស់។ អាជ្ញាធរខណ្ឌក៏សូមមានការយោគយល់អធ្យាស្រ័យក្នុងការរង់ចាំ ដោយក្រុមការងារត្រូវចែកជូនបន្តបន្ទាប់រហូត ទាល់តែគ្រប់គ្រួសារ៕