ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ បានបន្តដឹកនាំគណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យគោលដៅ សំខាន់ៗចំនួន៤ទីតាំង ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីឌ-19 ក្នុងស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកចំការលើ។
ក្នុងដំណើរចុះពិនិត្យគោលដៅ ឯកឧត្តម អ៊ុន ចាន់ដា បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កងកម្លាំងការពារគោលដៅ ព្រមទាំងបានឧបត្ថម្ភជាគ្រឿងឧបភោគ និងបរិភោគផងដែរ៕