ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះឯកឧត្តមប៉ា សុខុម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង មានការអញ្ជើញចូលរួមឯកឧត្ដមសូ សាម៉នអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុករលាប្អៀរ ឯកឧត្ដម សោម សុផាតឯកឧត្ដម អ៊ុន សំអុល ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុកបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកានិងសម្ភារៈ ជូនដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីប្រើប្រាស់ក្នុងអំឡុងពេលកូវីដ១៩ នេះ ដោយបានផ្តល់កិត្តិយសទទួលសម្ភារៈនិងថវិកាពីសំណាក់ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលនៃគណអភិបាលខេត្ត និងអភិបាលរងខេត្ត រួមជាមួយមន្រ្តីរាជការសាលាខេត្តចូលរួមផងដែរ។ក្នុងឱកាសនោះ ឯកឧត្ដមបានប្រគល់ សម្ភារៈ និងថវិការបស់ ឯកឧត្ដម បណ្ឌិតសភាចារ្យ រួមមាន៖ អង្ករ ៣តោន ដបបាញ់អាកុល ៥០ ម៉ាស៊ីនបាញ់កំដៅ ១០គ្រឿង មីកំប៉ុង ៤០កេស អាកុល ៣០០លីត្រ ទឹកសុទ្ធ ១០០កេស ម៉ាស់ ៥កេស សាប៊ូកញ្ចប់ ៣០កេស និងថវិកា ១៥លានរៀល ផងដែរ ៕