ខេត្តព្រះសីហនុៈស្ត្រីម្នាក់ជាអាជីវករលក់សម្លៀកបំពាក់បានស្លាប់យ៉ាងអាណោចអធម្មបំផុតនៅក្នុងផ្លុកឈាមផ្ទះរបស់ខ្លូនត្រូវបានគេសង្ស័យថាជាការធ្វើអត្តឃាតខ្លួនដោយប្រើប្រាស់កូនកាំបិតចិតបន្លែរចាក់បំពង់ករខ្លូនឯងបង្ករឲ្យមានការភ្ញាក់ផ្អើល។ហេតុដ៍អាក្រក់នេះបានកាលពីរសៀល ថ្ងៃទី ៦ សីហា ២០១៤ នៅចំណុចភូមិកម្មករ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ពាក់ពន្ធ៍ករណីខាងលើនេះបើតាមការនិយាយរៀបរាប់ប្រាប់ឲ្យដឹងពីសំណាក់លោកតាឈ្មោះអ៊ុកស៊នអាយុ៩០ឆ្មាំដែលត្រូវជាជីតាសាកសពថានៅព្រឹកថ្ងៃទី៦ខែសីហាឆ្នាំ២០១៤នេះចៅរបស់គាត់(សព)ដេកនៅផ្ទះជាធម្មតាមិនមានអ្វីគូរឲ្យកត់សម្គាល់នោះទេលុះពេលរសៀលថ្ងៃដ៍ដែលខណៈពេលរូបគាត់មិនផ្ទះរវល់ទៅផ្សារហើយដល់ពេលត្រឡប់មកផ្ទះវិញក៍ស្រាប់តែឃើញចៅរបស់គាត់(សព)បានដេកស្លាប់នៅក្នុងថ្លុកឈាមដោយមានកាំបិតនៅជាប់នឹងករដោយមិនដឹងថាការចាក់សម្លាប់នេះជាអំពើធ្វើអតីឃាដខ្លូនឯងឬយ៉ាងណានោះទេ។
ដោយឡែកសំរាប់ប្អូនស្រី(សព)ឈ្មោះស្រីវង្សវណ្ណលីការអាយុ២៩ឆ្នាំបានរៀបរាប់អោយដឹងថាបងស្រីរបស់នាងនៅមុនកើតហេតុរយះពេលប្រមាណ១ខែមុនបានជិះម៉ូតូដួលបាក់ស្មារខាងស្តាំដេកសំរាកនៅផ្មនបានទៅលក់សម្លៀកបំពាក់ទេរហួតមកថ្ងៃទី០១រឺទី០២ខែសីហារូបនាងបានស្តីបន្តោសបងស្រីនាងថាដោយសារតែការដើរលេងទើបកើតមានរឿងនេះ(ដួលម៉ូតូ)ហើយនៅ៣ថ្ងៃមុនថ្ងៃកើតហេតុបងស្រីរបស់នាងធ្លោយមាត់និយាយថាបើរូបគាត់យ៉ាងម៉េចៗទៅទ្រព្យសម្បត្តិទាំងប៉ុន្មានគាត់ប្រគល់មកអោយខ្ញុំនឹងយកគាត់កប់ឯស្រុកកំណើតជាមួយសពម្តាយនាងផង។ យោងតាមប្រភពពីសមត្ថកិច្ចលោកវរៈសេនីយ៍ត្រីរស់កីអធិការស្រុកស្ទឹងហាវបានបញ្ជាក់ថាជនរងគ្រោះដែលបានបាត់ជីវិតនេះមានឈ្មោះវង្សវណ្ណរតនាភេទស្រីអាយុ៣២ឆ្នាំជាស្ត្រីមេម៉ាយមានមុខរបរជាអ្នកលក់សម្លៀកបំពាក់។ហើយការស្លាប់នេះត្រូវបានលោកអះអាងថាជាការធ្វើអត្តឃាត់សម្លាប់ខ្លួនឯងដោយបានយកកាំបិតចិតបន្លែមកចាក់ត្រង់បំពង់ករចំនួន២កាំបិតលិចកប់ក្នុងបំបង់ករស្ទើមើលកាំបិតមិនឃើញនៅសល់ដងមួយថ្នាំងដៃតែប៉ុណ្ណុះ។
.បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះកំពង់ត្រូវបានក្រុមគ្រូសាររៀបចំដឹកបញ្ជុនទៅស្រុកកំណើតម្តាយរបស់នាងនៅឯស្រុករការកោងខេត្តកណ្តាល(តាមបណ្តាំសព)ដើម្បីធ្វើបុណ្យតាមប្រពែណី៕