លទ្ធផលតេស្តសំណាកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួនប្រមាណ៧០នាក់ជាអាជីវករផ្សារលើ

ខេត្តព្រះសីហនុ៖លោក ឃាង ភារម្យ  មន្រ្តីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានបញ្ជាក់ថាយោងតាមលទ្ធផល តេស្ត សំណាកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ មានអ្នកវិជ្ជមានកូវីដ-១៩ចំនួនប្រមាណ៧០នាក់ជាអាជីវករផ្សារលើ

ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមណែនាំឱ្យអាជីវករផ្សារលើទាំងអស់ត្រូវតែដាច់ខាតដាក់ខ្លួនឯងនិងក្រុម គ្រួសារធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះ ដោយខ្លួនរបស់គាត់ត្រូវនៅដាច់ដោយឡែកពីក្រុមគ្រួសារតាម វិធានណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនមិនត្រូវចេញក្រៅផ្ទះនិងមិនត្រូវអនុញ្ញាតឱ្យអ្នកដទៃចូលក្នុងផ្ទះរបស់ខ្លួនឡើយ ដើម្បីតាមដានសុខភាពខ្លួនឯង និងការពារការចម្លងទៅអ្នកដទៃ។

រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចេញចូលផ្សារលើក្រុងព្រះសីហនុក្នុងរយៈ ពេល១៤ថ្ងៃកន្លងមកនេះត្រូវនៅក្នុងផ្ទះនិងដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែកពីក្រុមគ្រួសារហើយក្រុមគ្រួសាររបស់បងប្អូន ក៏ត្រូវដាក់ខ្លួនឱ្យដាច់ដោយឡែកពីគ្នា ដើម្បីការពារការចម្លងក្នុងចំណោមសមាជិកគ្រួសារ និងអ្នក ជិត ខាង។ជាមួយគ្នានេះសូមបងប្អូនធ្វើការតាមដានសុខភាពរបស់ខ្លួនក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ សូមប្រញាប់ទៅយកសំណាកនៅវេទិកា៧មករាជាបន្ទាន់។ ករណីបងប្អូនមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ជាធរមាន។

ដោយឡែកសំរាប់ តំបន់ ទំនប់រលក ស្ថិតភូមិលេខ ៣ សង្កាត់លេខ ១ក្រុងព្រះសីហនុ ដែលត្រូវបានរដ្ឋ បាលខេត្តសម្រេច ផ្អាកការចេញចូលនិងដាក់ជាតំបន់ចត្តាឡីស័ក កន្លងមកនោះ រហូតមកដល់ពេលនេះ ហាក់ មានសភាពធូរស្រាលបន្តិច ហើយ  ទាំងនេះសរបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋ មានការយល់ដឹងខ្ពស់និង អនុវត្តន៏ បានត្រឹមត្រូវ តាមសេចក្តីនៃនាំរបស់រាជរដ្ឋភិបាលនិង ក្រសូងសុខាភិបាល  បីកុំ ​​​​​​​​​​.បីការពារ៕