ហាងអ៊ុតសក់ ហាងសំអាងការ និងភោជនីយដ្ឋាន ចំនួន៣ទីតាំងក្នុងក្រុងកំពង់ចាម ត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក និងទទួលបានលទ្ធផលតេស្តអវិជ្ជមាន

ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការគណៈកម្មាការខេត្តកំពង់ចាម ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយអាជ្ញាធរក្រុង សង្កាត់ បាននាំយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ស្តីពីការអនុញ្ញាតឱ្យដំណើរការឡើងវិញនូវទីតាំងអាជីវកម្ម៣កន្លែង ក្រោយបញ្ចប់ការធ្វើចត្តាឡីស័ក និងទទួលបានលទ្ធផលតេស្តអវិជ្ជមានរួមមាន៖

១. ហាងអ៊ុតសក់វិជ្ជតារចនាម៉ូត ស្ថិតនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
២. ហាងស្រីឡែន សំអាងការសម័យថ្មី នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
៣. ភោជនីយដ្ឋានក្រវ៉ាន់ នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តមក៏បានធ្វើការផ្ដាំផ្ញើឲ្យម្ចាស់អាជីវកម្ម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ៣ការពារ ៣កុំ និងនាំគ្នាទៅចាក់ថ្នាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋ មន្ត្រី នៃ ព្រះរាជា ណា ចក្រ កម្ពុជា និងក្រសួងសុខាភិបាល។