ព្រឹកថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តម ហេង វណ្ណនីអភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយពាក់ព័ន្ធករណីរកឃើញបុរសម្នាក់មានផ្ទុកជំងឺកូវីដ-១៩
ដែលបានសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងមន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍ស្ថិតនៅភូមិរកាទ្វារឃុំព្រែកពោធិ៍ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
យោងតាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាល បានគូសបញ្ជាក់ថា ៖ អ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោលសរុប ៥២នាក់ ក្នុងនោះ មន្ទីរពេទ្យពហុព្យាបាលជំងឺព្រែកពោធិ៍ ២១នាក់ មន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ២១នាក់ និងអ្នកសម្រាកព្យាបាលជាមួយនឹងអ្នកជំងឺកូវីដ១៩ ចំនួន ០៩នាក់ ដែលកំពុងធ្វើចិត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកស្រីសន្ធរ និងមន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍។
ជាវិធានការ ឯកឧត្តម បានឲ្យលោកអភិបាលស្រុក លោកប្រធានមន្ទីរពេទ្យបង្អែកស្រុករៀបចំផែនការចំណាយលើការហូបចុករបស់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ដោយជាគោលការរបស់រាជរដ្ឋាភិបាល បានឧបត្ថម្ភថវិកាចំនួន២០.០០០រៀល និងមានជ្រោងជ្រេងពីឯកឧត្តមអភិបាលខេត្ត តាមរយៈប្រធានមន្ទីរសុខាភិបាល បន្ថែម ១០.០០០រៀលទៀត ដូច្នេះ អ្នកដែលកំពុងធ្វើចត្តាឡីស័ក គឺក្នុងម្នាក់ឧបត្ថម្ភ ថវិការ ៣០.០០០រៀល។
បន្ទាប់មកឯកឧត្ដម បានចុះទៅពិនិត្យទីតាំងដែលបានបិទនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ និងបានប្រគល់សេចក្ដីសម្រេចបិទមន្ទីរបទអាគារបណ្ដោះអាសន្ននៃមន្ទីរពេទ្យបង្អែក និងបន្តចុះទៅពិនិត្យទីតាំងមន្ទីរពហុព្យាបាលជំងឺព្រែកពោធិ៍ ស្ថិតភូមិរការទ្វារ នៅឃុំស្ព្រែកពោធិ៍ ស្រុកស្រីសន្ធរ និងប្រគល់ជូនសេចក្តីសម្រេចស្ដីពីការផ្អាកបណ្ដោះអាសន្ន ទាំងពីរទីតាំងគឺអគារក្នុងមន្ទីរបង្អែកស្រុកស្រីសន្ធរ និងមន្ទីពហុព្យាបាលជំងឺព្រែកពោធិ៍ ។ លោក គឹម សួភីរុណ ប្រធានមន្ទីរសុខាភិបាល បានឲ្យក្រុមគ្រូពេទ្យធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងមន្ទីរពេទ្យបង្អែកនិងមន្ទីពហុព្យាបាលជំងឺព្រែកពោធិ៍ នោះផងដែរ។