ភ្នំពេញៈ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញអោយលោក-លោកស្រី ជាអភិបាលខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញត្រូវអនុវត្តអោយបានម៉ឺងម៉ាត់បំផុតក្នុងការបិទខ្ទប់មិនអោយអ្នកដំណើរចេញចូលរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ។សំរាប់រដ្ឋបាលខណ្ឌច្បារអំពៅបានដាក់គោលដៅត្រួតពិនិត្យរិតបន្តឹងការធ្វើចរាចរចេញចូលរាជធានីភ្នំពេញនិងក្រុងតាខ្មៅគ្រប់ផ្លូវទាំងអស់ ។នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោកចេង មុនីរ៉ា អភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនៅគោលដៅគល់ស្ពានព្រះមុនីវង្សចាស់ត្រើយខាងកើត ព្រមទាំងត្រួតពិនិត្យ មើលលិខិតស្នាមដែលមានលក្ខណៈត្រឹមត្រូវទៅតាមគោលការណ៍ដែល បានកំណត់ទើបអនុញ្ញាតិអោយចូលរាជធានីភ្នំពេញ ។ជាមួយគ្នានេះដែរគណៈបញ្ជាការឯកភាពខណ្ឌបានឃាត់ម៉ូតូចំនួន៦គ្រឿង និងរថយន្តធន់ធំចំនួន២គ្រឿងយកមករក្សាទុកបណ្តោះអាសន្ន ៕