ខេត្តព្រះសីហនុ៖សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនៅរសៀលថ្ងៃ ទី១៩ ខែមេសា ឆ្នាំ២០២១បាននាំ យកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍ ២០កុម្ភៈ) រស់នៅក្រុមទី១៥ និងក្រុមទី១៦ ភូមិ៣ (ទំនប់ រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំនួន១១០ គ្រួសារដោយ អំណោយនាពេលនេះគឺជាលើកទី២ហើយ
ទាំងអស់នេះគឺជាការយកចិត្តទុកដាក់ខ្ពស់ពីលោកគួចចំរើនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជួបការលំបាក ដូច្នេះហើយ ក៏បានចាត់តាំងឲ្យលោក គាំ សុខុម នាយកសាខា មន្រ្តីសាខា អនុសាខា និងមន្ត្រីមូលដ្ឋាន ចុះសួរសុខទុក្ខ ព្រម ទាំងបាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តព្រះសីហនុចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកនៅការខ្វះខាតស្បៀងអាហារ។
នាឱកាសនោះផងដែរលោក គាំ សុខុម នាយកសាខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ លោក ប្រធានគណៈកម្មាធិសាខា លោក ប្រធានកិត្តិ យសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ច កាលសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយក ចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានោះផងដែរលោកស្រី ឈុន ដារី អនុប្រធានគណៈកម្មាធិការ អនុសាខាក្រុងព្រះសីហនុ បានមានប្រសាសន៍និងអំពាវនាវដូចខាងក្រោម៖សុំឲ្យបងប្អូនប្រជាពលរដ្ឋនិងក្រុមគ្រួសារទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យការឆ្លងជំងឺកូវីដ១៩ដើម្បីពង្រឹងការទប់ស្កាត់ចម្លងក្នុងសហគមន៍លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពី អវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ត្រូវមានអនាម័យជាប្រចាំ ដោយ លាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងធ្វើតាមការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មីនិងវិធានការការពារឆ្លងជំងឺកូវីដ១៩ជាពិសេសស្ដាប់ប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមាន៖(៣កុំ)(៣ការពារ)១.ត្រូវពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ២.លាងសម្អាតដៃជាមួយសាប៊ូទឹកអាល់កុលឬជែលឲ្យបានញឹកញប់៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥០ម៉ែត្រពីអ្នកដទៃចំណែក(៣កុំ)មាន៖១.កុំចូលទៅកន្លែងបិទជិតមិនមានខ្យល់ចេញចូលគ្រប់គ្រាន់
២.កុំទៅកន្លែងមានមនុស្សអ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱប គ្នាជាដើម។ អំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដែលបានផ្តល់ជូនបង ប្អូនប្រជាពលរដ្ឋក្នុងពេលនេះ មួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេសធំ ត្រីខ ១០កំប៉ុង,ទឹកត្រី ១យួរ , ប្រេងឆា ១ដប ,ម៉ាស ១កញ្ចប់ និងថវិកា ១០ម៉ឺនរៀលផងដែរ៕នាគសមុទ្រ