ខេត្តព្រះសីហនុ៖ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនារសៀល ថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល ឧបករណ៍វិភាគមេរោគកូវីដ-១៩ តាមប្រព័ន្ធកម្មវិធី Zoom ដែល ជាជំនួយឲឥតសំណងដល់ថ្លៃថ្លារបស់ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិនប្រគល់ជួនមន្ទីរពិសោធន៏នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។។ដោយពិធីនេះក៏មានការអញ្ចើញចួលរូមផងដែរពីសំណាក់ឧត្តមវ៉ាងវិធាន(WangWentian)ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិត ចិន ប្រចាំកម្ពុជា លោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវរដ្ឋ លេខាធិការ អគ្គនាយកទីប្រឹក្សានៃក្រសួងសុខាភិបាល លោកជាងវៃ(JiangWei)ប្រធានក្រុមការងារបណ្តោះអាសន្ននៃការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុលោកអភិបាលរងខេត្តលោកនាយករដ្ឋបាលសាលាខេត្តលោកស្រីប្រធានមន្ទីរសុខាភិបាលខេត្តលោកប្រធានមន្ទីរពេទ្យបង្អែកខេត្តនិងក្រុមការងារបច្ចេកទេសនៃខេត្តយូណាន ព្រមទាំងតំណាងក្រសួងបរិស្ថានផងដែរ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថារដ្ឋបាលខេត្តព្រះសីហនុទទួល ឧបករណ៍ សម្ភារៈវេជ្ជសាស្ត្របំពាក់ឱ្យមន្ទីរពិសោធន៍ខេត្តព្រះសីហនុដែលជាជំនួយឥតសំណងដល់ថ្លៃថ្លារបស់ខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិនដោយមានការសម្របសម្រួលរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាតាមរយៈក្រសួងសុខាភិបាលដល់ជូនរដ្ឋបាលខេត្តព្រះសីហនុនូវជំនួយឧបករណ៍សម្រាប់វិភាគរកមេរោគកូវីដ១៩ដែលទទួលបានពេលនេះសមស្របទៅនឹងស្ថានភាពដែលកម្ពុជាស្ថិតក្នុងស្ថានភាពមាត់ជ្រោះនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោក គួច ចំរើន បានបន្តថាជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តព្រះសីហនុ សូមសំដែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ពិសេសថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងប្រជាជនខេត្តយូនណាន ដែលបានផ្ដល់នូវជំនួយមនុស្សធម៌ជាឧបករណ៍សម្ភារៈនិងបរិក្ខាវេជ្ជសាស្រ្តជូនដល់មន្ទីរពិសោធន៍ខេត្តព្រះសីហនុដែលមានសមត្ថភាពវិភាគរកមេរោគកូវីត១៩នឹងមេរោគដ៏កាចសាហាវផ្សេងៗទៀតដែលរដ្ឋបាលខេត្តព្រះសីហនុកំពុងត្រូវការចាំបាច់នាពេលនេះនិងទៅអនាគតនិងផ្តល់ភាពងាយស្រួលកាត់បន្ថយការដឹកជញ្ជូនសំណាក់យកទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័ររាជធានីភ្នំពេញ។មន្ទីរពិសោធន៍ខេត្តព្រះសីហនុត្រូវបានដំណើរការសាងសង់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីឯកឧត្តម ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម សាយ សំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុបានចុះពិនិត្យទីតាំងក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុនាពេលកន្លងមក ។ លោក គួចចំរើន បានបន្ថែមទៀត ថាមន្ទីរពិសោធន៍វេជ្ជ សាស្ត្រនេះមានទំហំ១៥.៨ម៉ែត្រx២៩ម៉ែត្រមានផ្ទៃក្រឡាសរុប៤៥៨.២ម៉ែត្រក្រឡាមន្ទីរពិសោធន៍វេជ្ជសាស្ត្រនេះសាងសង់គោរពតាមស្តង់ដារក្រសួងសុខាភិបាលដោយមានការត្រួតពិនិត្យបច្ចេកទេសពីមន្ត្រីជំនាញក្រសួងសុខាភិបាល នឹងសាងសង់រួចរាល់ជាស្ថាពរកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលចំណាយថវិកាចំនួន ២៧ម៉ឺន ដុល្លារសហរដ្ឋអាមេរិកជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចគិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនជូនដល់រដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ បម្រើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ៕នាគសមុទ្រ