​កំលាំង​នគ​បាល​ប្រឆាំង​គ្រឿងញៀន​សហ​កាណ៍​ជាមួយ​នគ​បាល​ក្រុង​ប៉ោយប៉ែត​ចុះបង្ក្រាប​អ្នក​ជក់​គ្រឿងញៀន​បាន​ចំនួន​៥​នាក់​ ខេត្តបន្ទាយមានជ័យ​

0

ខេត្តបន្ទាយមានជ័យ​គឺ​ខេត្ត​មួយ​ជាប់​និង​ព្រំដែន​ខ្មែរ​ថៃ​យុវជន​វ័យក្មេង​មួយចំនួនធំ​កំពុង​យក​ទីក្រុង​ប៉ោយប៉ែត​និង​ទី​រួម​ខេត្តបន្ទាយមានជ័យ​យក​ធ្វើជា​ទីតាំង​លក់​ជក់​និង​ចែកចាយ​គ្រឿងញៀន​យ៉ាងសកម្ម​ធ្វើ​ឲ្យ​យុវជន​ដែល​ជក់​នោះបាន​ក្លាយទៅជា​មនុស្ស​ឆ្កួត​ភ្លេច​ការរៀនសូត្រ​ក្លាយ​ខ្លូន​ទៅ​ជន​អា​វ៉ា​សែ​ធ្វើ​ឲ្យ​សង្គម​ឈប់​ត្រូវការ​និង​បងប្អូន​ឈប់​រាប់រក​ទៀតផង​។​បើទោះបី​សម​ត្ត​កិច្ចខិតខំ​ចុះ​ចាប់​យុវជន​ដែល​ចូលចិត្ត​ជក់​និង​ចែក​គ្រឿងញៀន​យ៉ាងសកម្ម​យកមក​ដាក់គុក​បានជា​បន្តបន្ទាប់​យ៉ាងណារ​ហូ​មកដល់​សព្វថ្ងៃនេះ​ក៏​នៅមាន​អ្នក​ជក់​តែ​ដ៏​ដែល​។​ ​ជាក់ស្តែង​កាលពី​ព្រឹកល្ងាច ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៤​វេលា ម៉ោង​៥.២៥​នាទី​ល្ងាច នៅ​ចំណុច ក្បែរ​វិទ្យាល័យ​ប៉ោយប៉ែត ភូមិ ប៉ា​លិ​លេ​យ្យ ១​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

​កំលាំង​នគ​បាល​ប្រឆាំង​និង​បទល្មើស​គ្រឿងញៀន​និង​កលាំង​នគ​បាល​ក្រុង​ប៉ោយប៉ែត​បាន​សហ​ការណ៍​គ្នា​ចុះបង្ក្រាប​និង​ធ្វើការ​ស្រាវ​ឈានទៅ​ចាប់បាន​អ្នក​ជក់​គ្រឿងញៀន​មួយ​សំ​ដែលមាន​គ្នីគ្នា​ចំនួន ៥​នាក់​យកមក​ស្នងការ​ដើម្បី​សាកសួ ។​ ​ការចុះ​ចាប់​អ្នក​ជក់​គ្រឿងញៀន​បាន​មួយ​សំបុក​នោះ​នៅ​និង​កន្លែង​តែម្តង​ហើយ​សម​ត្តិ​កិច្ច​ដកហូត​បាន​វត្ថុតាង​មានដូចជា គ្រឿងញៀន​ម្សៅ​ព៌​ណ ស​មួយ​កូន​ថង់​តូច​ស្មើ​និង ១.៥ ក្រាម និង​ឧបករណ៍​ជក់​បាន​មួយចំនួន ធំ​។​ ​

លោក វី​រះ​សេនីយ៍ ត្រី ស៊ី​ន​ធិ​ន​ដេ​ត នាយការិយាល័យ​កណ្តាល​នគ​បាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​អ្នកយក​ព៌​ត័​មាន​ឲ្យ​ដឹងថា អ្នក​ជក់​ក្រឿងញៀន​ទាំង​៥​នាក់​នោះ​មួយ​មានឈ្មោះ សូ ប៉យ ប្រុស​អាយុ​. ២៥​ឆ្នាំ​. ផាន់​ចាន់ទី​. ប្រុស អាយុ ២៥​ឆ្នាំ​. សិ​ង្គ​ភា​រុណ ប្រុស​អាយុ ២៨​ឆ្នាំ​. លី​ឈិន​ឡុង ប្រុស​អាយុ ១៦​ឆ្នាំ​. និង​៥​ឈ្មោះ អូ​ច សុ​ផា រ៉ា ប្រុស​អាយុ ២២​ឆ្នាំ​. អ្នក​ទាំង​៥​នាក់​នោះ​មាន​ទីលំនៅ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​លោក​ស៊ី​ន​ធិ​ន ដេ​ត​បាន​និយាយ​បន្តថា​ក្រោយ ពេល​សាកសួ​រួច​អ្នក​ជក់​ទាំង​៥​នាក់​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ជក់​គ្រឿងញៀន​នេះ​ពិតប្រាកដ​មែន ជនសង្ស័យ​ទាំង​៥​នាក់​នោះ​សម​ត្ត​កិច្ច​បាន​ក៏​សាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ក្នុង​ថ្ងៃ​នោះដែរ ៕image (5) image (6)