គ្លីនិចព្យាបាលជំងឺ ក្នុងក្រុងកំពង់ឆ្នាំង មួយកន្លែងដែលអ្នកជំងឺធ្លាប់បានទៅព្យាបាលនៅទីនោះ អ្នកជំងឺស្លាប់ដោយ covid-19 កាលពីយប់មិញ ម៉ោង២អាធ្រាត

កំពង់ឆ្នាំង:នៅវេលាម៉ោងប្រមាណជាង៦និង២០នាទីល្ងាចថ្ងៃនេះ សមត្ថកិច្ច និងអាជ្ញាធរ ភូមិ ឃុំបានចុះទៅដល់គ្លីនិកឯកជនមួយនេះ ដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្សារលើ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដើម្បីឲ្យបញ្ឈប់ការបើកទ្វារទទួលអ្នកជំងឺជាបន្ទាន់ ដោយរង់ចាំពេលព្រឹកឡើងអាជ្ញាធរខេត្ត នឹងធ្វើការបិទប្រកាសមិនអនុញ្ញាតឲ្យដំណើរការបើកគ្លីនិកបន្តទៀតឡើយ ។អ្នកពាក់ព័ន្ធសូមប្រញាប់ទៅធ្វើតេស្តយកសំណាក់។

សូមបញ្ជាក់ថា ឈ្មោះ នូ ចុល អាយុ៥៧ឆ្នាំ រស់នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រុមគ្រួសារបានដឹករូបគាត់ ចូលទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត (ក្នុងស្ថានភាពជំងឺធ្ងន់) បានប្រហែលជា៣ ទៅ ៤ម៉ោងត្រូវបានស្លាប់ កាលពីយប់មិញវេលាម៉ោងប្រមាណជា២ អាធ្រាតកាលពី ថ្ងៃទី១៨ ខែមេសាឆ្នាំ២០២១នេះ ។

លោកប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៥និង ៣០ នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា បុរសម្នាក់នេះគាត់មានជំងឺទម្ងន់ បានសម្រាកនៅផ្ទះច្រើនថ្ងៃមកហើយ នៅថ្ងៃទី១៨ ខែមេសា ពេលល្ងាច ក្រុមគ្រួសារបានយកគាត់ចូលមកមន្ទីរ
ពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីឲ្យក្រុមគ្រូពេទ្យពិនិត្យស្ថានភាពជំងឺរបស់គាត់ ។

ដំបូងឡើយក្រុមគ្រូពេទ្យមិនបានចាប់អារម្មណ៍ថាគាត់មានជំងឺកូវីដ១៩ទេម៉ោងប្រមាណជា២អាធ្រាតយប់ថ្ងៃទី១៨ គាត់ក៏ទទួលមរណៈភាព ក្រុមគ្រូពេទ្យមានការសង្ស័យ ក៍យកសំណាកទៅពិនិត្យបន្ទាន់ លទ្ធផលនៅថ្ងៃ១៩ខែមេសានេះ គឺគាត់មានវិជ្ជមានកូវីដ១៩ ប៉ុន្តែមិនដឹងថាគាត់កើតកូវីដ១៩ តាំងពីថ្ងៃណានោះទេ ប៉ុន្តែសពត្រូវបានក្រុមគ្រួសារយកទៅតាំងពីយប់ដើម្បីរៀបចំពិធីបុណ្យ ក្រោយពីដឹងថាសពមានវិជ្ជមានកូវិដ១៩ ទើបក្រុមគ្រូពេទ្យមានវិធានការបន្ត៕សុខ គឹមសៀន