បន្ទាយមានជ័យ៖ភ្លៀងធ្លាក់លាយឡំនិងខ្យល់កន្ត្រាក់បន្ថែមទៀតកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ បង្កអោយខូចខាត ផ្ទះប្រជាពលរដ្ឋ ចំនួន០១ខ្នង សិ្ថតនៅក្នុងភូមិទានកាំខាងត្យូង ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ចំណែកនៅស្រុកក្រុងឯទៀត ផ្ទះសម្បែងពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិកន្លងមកថ្មីៗនេះ ត្រូវបានមន្ត្រីក្រុមការងារបន្តជួយអន្តរាគមន័ផ្តល់ស៏ង្កសី សម្ភារៈសំណង់និងដឹកនាំកម្លាំងជួសជុល ។
សូមរំលឹកថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់ រន្ទះបាញ់ក្នុងភ្លៀងកក់ខែក្នុងខែមីនានិងមេសា ឆ្នាំ២០២១ នៅខេត្តបន្ទាយមានជ័យបានបង្កខូចខាតផ្ទះសម្បែងពលរដ្ឋជិត១រយខ្នង ផ្សារ៣ និងសំណង់ផ្សេងទៀតរាប់សិប ។ ក្នុងនោះដែរ ក៏បង្កស្លាប់មនុស្ស៣នាក់ របួស៧នាក់ ៕ដោយ៖ឃិន គន្ធា