ផ្អាកសកម្មភាពដឹកជញ្ជូន ចំណីអាហារ Foodpanda លក់ជូនអតិថិជនដោយសារអត់ច្បាប់

បន្ទាយមានជ័យ៖រដ្ឋបាលក្រុងសិរីសោភ័ណបាន ផ្អាកសកម្មភាពដឹកជញ្ជូន ចំណីអាហារលក់ជូនប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណរបស់ក្រុមហ៊ុន Foodpanda ព្រោះគ្មានសុំអនុញ្ញាតិច្បាប់ ហើយបើកបរគ្មានសណ្តាប់ធ្នាប់ របៀបរៀបរយទៅទៀត នាថ្ងៃទី២១ មេសា២០២១។
នេះយោងលិខិតលេខ០៤៣ កសរភ ចុះថ្ងៃទី២១ខែមេសាឆ្នាំ២០២១ របស់រដ្ឋបាលក្រុងសិរីសោភ័ណ ចុះហត្ថលេខាដោយលោកហឹុល រ៉ាយ៉ា អភិបាលក្រុង ។លិខិតបានបញ្ជាក់ថា ៖ លោកប៊ុត ប៉ុន តំណាងក្រុមហ៊ុនចំណិខ្លាឃ្មុំផែនដា (food panda) ត្រូវផ្អាកសកម្មភាពដឹកជញ្ជូនចំណិអាហារលក់ជូនពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ហើយណែនាំបុគ្គលិកអោយផ្អាកសកម្មភាពដែលពលរដ្ឋបញ្ជាទិញតាមរយៈAPP ។លិខិតមានសេចក្តីដូចខាងក្រោម ។ដោយ ឃិន គន្ធា