កំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ និងលោកវរសេនីយ៍ឯក ឈុំ ឆៃ មេបញ្ជាការរង និងលោកវរសេនីយ៍ទោ ថនស៊ី សក្តា មេបញ្ជាការវរសេនាតូចលេខ១ រួមទាំងសហការី នាំយកស្បៀងអាហារ និងថវិកា របស់ឯក ឧត្តម ហ៊ុន ម៉ាណែត និងងលោកជំទាវ ពេជ្រ ចន្ទមុន្នី ប្រគេនព្រះសង្ឃគណៈកម្មការអាចារ្យវត្តតាឡែកចាស់ ដែលខ្វះចង្ហាន់ប្រចាំថ្ងៃ ស្ថិតនៅឃុំសាលាវិស័យ ស្រុក ប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឲ្យដឹងថា ក្រោយពីស្ថានភាពការឆ្លងរីករាលដាលមេរោគកូវិដ១៩ ប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃពុំបានចរាចរណ៍ បិណ្ឌបាទ ចំណែកប្រជាពលរដ្ឋក៏មិនបានយកចង្ហានប្រគេនព្រះសង្ឃ ធ្វើឲ្យ រៀបចំចង្ហាន់ មានការខ្វះខាត ក្នុងការហូបចុកប្រចាំថ្ងៃរបស់ព្រះសង្ឃ រួមទាំងលោក យាយលោកតា ដែលគង់ និងស្នាក់អាស្រ័យនៅ ក្នុងទីអារាមចុងកាត់មាត់ញក នៅជាប់ព្រំប្រទល់ខេត្ត ព្រះវិហារនិងខេត្តកំពង់ធំ ។
ស្ថានភាពបែបនេះ មេបញ្ជាការ តំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានជួយដោះស្រាយការលំបាកខ្វះខាតក្នុងករណីចាំបាច់ បាននាំយកនូវអង្ករ ចំនួន ២៥០គីឡូក្រាម មីជាតិ ៦ កេស ត្រីខកំប៉ុង៥ យួរ ទឹកសុទ្ធ២០ យួរ និងគ្រឿងឧប ភោគបរិភោគ មួយចំនួន ព្រមទាំងបច្ឆ័យ មួយចំនួនផងដែរ
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ព្រះតេជគុណព្រះសង្ឃគ្រប់អង្គ លោកយាយលោកតា និងប្រជាពលរដ្ឋចំណុះជើង វត្តទាំងអស់ ចូលរួមប្រយុទ្ធ ប្រឆាំងការពារទប់ស្កាត់ការឆ្លងរីករាលដាលមេរោគ កូវីដ១៩ ដែលបច្ចុប្បន្នមេរោគកូវីត១៩នេះ កំពុងឆ្លង ចូលក្នុង សហគមន៍នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុផងដែរ ដោយសុំឲ្យព្រះតេជ គណព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យ បានម៉ឺង ម៉ាត់តាមវិធានការ ៣កុំ ៣ការពារ របស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានៃយើង ។ដោយ ប៊ុន រដ្ឋា