រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបិទខ្ទប់ក្រុងព្រះសីហនុ ១៤ថ្ងៃ គីតចាប់ពីម៉ោង០០នាទីថ្ងៃទី២៣ខែ មេសា២០២១

ខេត្តព្រះសីហនុ៖បន្ទាប់ពីជំងឺឆ្លងកូវិដ១៩កំពុងរីករាលដាលឡើងវិញខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ
រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចបិទខ្ទប់ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយគិតចាប់ពីថ្ងៃទី២៣ ខែ មេសា២០២១នេះតទៅ។
ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តក៏បាន កំណត់ភូមិសាស្ត្រភូមិ១ ភូមិ២ ភូមិ៣ ភូមិ៤ និងភូមិ៥ នៃសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាតំបន់ ក្រហម។
ពាក់ព័ន្ធការបិទខ្ទប់ក្រុងព្រះសីហនុខាងលើ បើយោងតាមកិច្ចប្រជុំនាព្រឹកថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២១ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរង នៃគណះអភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា
ធ្វើការបិទផ្លូវចូលក្រុងចំនួន៤ទីតាំង៖១/ ផ្លូវជាតិលេខ៤ (ក្បាលឆាយ)២/ ផ្លូវទំនប់រលក់ (ស្ពានព្រែកត្រែង)
៣/ ខ្មែរធ្វើបាន (រង្វង់មូលព្រះថោង)៤/ ផ្លូវចូលក្បាលឆាយ(ស្ទឹហាវ) បិទផ្លូវទាំង៤ខាងលើប្រើប្រាស់កម្លាំង ទាហាន៕នាគសមុទ្រ