កម្លាំងមន្រ្ដីនៃមន្ទីរបរិស្ថានខេត្តកំពង់ធំបានឃាតខ្លួនជនល្មើសលួចកាប់រានដីព្រៃអង្គតែនចំនួន៥នាក់និងសម្ភារះមធ្យោបាយមួយចំនួន

0

កំពងធំ= បន្ទាប់ពីទទួលបាននូវសេចក្ដីរាយការណ៍ថាមានកាប់រានទន្រ្ទានដីព្រៃអង្គតែនរួចមក កម្លាំងមន្រ្ដីនៃមន្ទីរបរិស្ថានខេត្តកំពង់ធំ បានសហការណ៍គ្នាជាមួយកម្លាំង ឌឺបេ ព្រមជាមួយនិងអ្នកសារព័ត៏មាន បានចុះ ក្របួចចាប់បានជនល្មើស៥នាក់និង រថយន្ដ២គ្រឿងព្រមទាំងសម្ភារះមធ្យោបាយមួយចំនួន កាលពីយប់វេលាម៉ោង៩និង៥៤នាទីថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១ នៅតំបន់ព្រៃអង្គតែន ក្បែរចំនុចផ្លូវ៣៥ ក្នុងទឹកដី ឃុំបឹងល្វាស្រុកសន្ទុក ខេត្តកំពង់ធំ។

យោងតាមរបាយការណ៍របស់មន្រ្ដីការពារតំបន់ធម្មជាតិខេត្តកំពង់ធំបានសរសរថា កម្លាំងសហការបានសំរេចឡោមព័ន្ធចាប់ខ្លួនជនសង្ស័យនិងបក្សពួកចំនួន៥នាក់ កាលពីយប់វេលាម៉ោង៩និង៥៤នាទី ដែលមានឈ្មោះដូចខាងក្រោម= ១ ឈ្មោះ នាក់ សឿង ភេទប្រុស ជាអ្នកសារព័ត៏មាន។ ២ ឈ្មោះ ទុយ សុខខុម ភេទប្រុស ជាសមាគមន៍អ្នកអភិរក្សធនធានធម្មជាតិបរិស្ថាន ។ ៣ ឈ្មោះ សុខពិសី ភេទប្រុស ជាប្រជាកសិករ។ ៤ ឈ្មោះ គង់ សុផាន ភេទប្រុស ជាប្រជាកសិករ ។៥ ឈ្មោះ មឿ ម៉ន ភេទប្រុស ជាប្រជាកសិករ។ និងរឹបអូសបានសម្ភារះមធ្យោបាយ មួយចំនួន រួមមានរថយន្ដ២គ្រឿង វិទ្យុទាក់ទង២គ្រឿង កំបិតផ្គាក់ចំនួន ៤ដើម។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានអោយដឹងថា កម្លាំងមន្រ្ដីបរិស្ថានខេត្តកំពង់ធំបានតាមប្រម៉ាញចំនួន ២ទៅ៣យប់ទើបអាចឃាតខ្លួនជនល្មើសបានសំរេច ! លោកបន្ដថា កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានរថយន្ដ២គ្រឿងដឹកមនុស្ស៨នាក់ទៅកាប់ព្រៃទាំងយប់ ដោយមានមេខ្លោង ២នាក់ ឈ្មោះ នាក់សឿង ជាអ្នកសារព័ត៏មាន និង ឈ្មោះ ទុយ សុខខុម ជាសមាគមន៍អ្នកអភិរក្សធនធានធម្មជាតិបរិស្ថាន បច្ចុប្បន្នបានបញ្ចូនដល់មន្ទីរបរិស្ថានខេត្តកំពង់ធំ ដើម្បីសាកសួរកសាងសំនុំរឿងបញ្ចូនទៅតុលាការ នៅថ្ងៃស្អែកទី២៥ ខែមេសា ឆ្នាំ២០២១ចាត់ការតាមច្បាប់៕brt