ប្រជាពលរដ្ឋ​ខ្មែរ​រាប់រយ​នាក់​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​ដី​ថៃ​នៅ​ចំណុច​បង្គោល​ឡាក់​១៣ បន្ទាប់ពី​ហាងឆេង ឈើ​គ្រញូង​ឡើងថ្លៃ​កប់​ពពក​

0

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​. ​បន្ទាប់ពី​ហាងឆេង​ឈើ​គ្រញូង​ឡើងថ្លៃ​កប់​ពពក និង​មាន​ថៃ​ថៅកែ​ចាំ​ប្រមូល​ទិញ បានធ្វើឱ្យ​ប្រជាពលរដ្ឋ ខ្មែរ​រាប់រយ​នាក់ ក្នុង​មួយថ្ងៃៗ​សម្រុក​ឡើង​ភ្នំ​ដងរែក ទៅ​កាប់​ឈើ​គ្រញូង​នៅក្នុង​ទឹកដី​ថៃ ចំណុច​បង្គោល​ឡាក់​សីមា​លេខ ១៣ នៃ​ទិស​ទី​៣​សមរភូមិ​មុខ ក្រោម​ការបើក​ភ្លើង​ខៀវ​របស់​មេបញ្ជាការ​យោធា​ឈរជើង​នៅ​តំបន់​នោះ​។​ ​DSCN6249

លោក សុផាន ណា​រស់ អ្នកយកព័ត៌មាន​ឱ្យ​កាសែត​កម្ពុជា​សុវណ្ណ​ភូមិ បានឱ្យដឹង​នៅ​ថ្ងៃ​សៅ​រិ៍​នេះ​ថា នៅ​ថ្ងៃ​សុក្រ​ទី​៨ ខែសីហា ឆ្នាំ​២០១៤ លោក បានធ្វើ​ដំណើរ​តាមផ្លូវ​យុទ្ធសាស្ត្រ​ខ្សែរ​ក្រវ៉ាត់​ព្រំដែន ទៅដល់​ចំណុច​បង្គោល​ឡាក់​១៣ ក្នុងភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​លឺ​សំលេង​ម៉ាស៊ីន​ជ្រៀក​ឈើ​គ្រញូង​១​កន្លែង ដែល​ការពារ​ដោយ​កង​កម្លាំងយោធា ដែល​ឯកសណ្ឋាន​ជាប់​ស្លាក់​សញ្ញា​របស់​កងពល​ធ​អន្តរាគមន៍​លេខ​២ ម្នាក់​ឈ្មោះ សី ហា ហៅ​តា​ម៉ៅ ប្រដាប់​ដោយ​អាវុធ​AK១​ដើម​ឈរ​ការពារ​នៅខាងមុខ​កន្លែង​ជ្រៀក​ឈើ​គ្រញូង​។​ ​DSCN6248

ហើយ​លោក​ក៏បាន​ឈប់​រថយន្ត​នៅលើ​ដងផ្លូវ មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​មានឈ្មោះ រស់ ជុក ជា​ទាហាន​ពាក់​ស័ក្តិ​៤​មាន​តួរ​នាទី​ជា​ប្រធានការិយាល័យ​ផ្នែក​អភិវឌ្ឍន៍​ក្នុង​អង្គភាព​កងពលតូច​ថ្មើរ​លេខ​៤២ យកលុយ​មកឱ្យ​តែ​លោក​បដិសេធន៍​មិន​យក ព្រោះថា​លុយ​នោះ​ជា​លុយ​អ្វី​។ ពេលនោះ​លោក រស់ ជុក ក៏បាន​ផ្ទុះ​កំហឹង​ស្រែ​ឡូឡារ​លឺ​ដល់​កងកម្លាំង​ដែល​យាម​នៅ​កន្លែង​ជ្រៀក​ឈើ​គ្រញូង និង​កម្មករ​ដែល​កំពុង​ស៊ី​ឈ្មួ​ល​ជ្រៀក នឹង​លីឈើ​គ្រញូង​ជាច្រើន​នាក់​នៅ​ទីនោះ បាន​ស្រែកថា មេ​ទុកឱ្យ​ខ្ញុំ​បាញ់​វា ចោល ហើយ​កម្មករ​មួយចំនួន​ស្រែកថា ទុកឱ្យ​ខ្ញុំ​វាយ​វា​សម្លាប់ចោល​។ DSCN6719

លោក សុផាន ណា​រស់ បានបញ្ជាក់​បន្ថែមទៀត​ថា លោក សី ហា ហៅ​តា​ម៉ៅ ដែល​ការពារ​នៅ​ចំណុចកើតហេតុ​បាន​លើកឡើងថា នៅ​បង្គោល​ឡាក់​១២ និង​១៣ ក៏ដូចជា​នៅ​ចំណុច​ទិស​ទី​៣​ទាំងមូល ថៅកែ​ឈើ​គ្រញូង​មកពីណា​ក៏​មិនអាច​ចូល​ទិញ​បានដែរ ព្រោះ​តំបន់​ខាងលើ លោក រស់ ជុក បាន​ដេញថ្លៃ​ប្រមូល​ទិញ​ឈើ​គ្រញូង​នៅ​បន់​នោះ​ទាំងអស់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​ថៅកែ​ឈើ​គ្រញូង​ដុះ​ស្លែរ​ដ៏​ធំ​មួយ​នៅក្នុង​ក្រុង​សំរោង​។​

​គួរបញ្ជាក់​ផងដែរ​ថា ចរាចរ​ឈើ​គ្រញូង​ឆ្លងដែន​ពី​ប្រទេស​ថៃ​ចូលមក​ប្រទេស​កម្ពុជា តាម​ចំណុច​បង្គោល​ឡាក់​១៣ ក្នុង​ទិស​ទី​៣ នៃ​ភូមិភាគ​៤ ដែលមាន​អ្នកប្រមូល​ទិញ​នៅ​ទីនោះ​ផ្ទាល់ បើក​មិនមាន​ការបើក​ភ្លើង​ខៀវ​ពី​មេបញ្ជាការ​កងទ័ព ដែល​ឈរជើង​នៅ​តំបន់​ខាងលើ​ទេនោះ គឺ​មិនអាច​ប្រព្រឹត្ត​បាន​ទៅ​រលូន​ជាដាច់ខាត​។​ ​ប៉ែន នួន​ ​