បែកធ្លាយលោកវរសេនីយ៍ឯកឈឿន សំណាង ស្នងការ រងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារត្រូវបានតុលាការឃុំខ្លួនពីបទកាងល្បែងសុីសង

0

ខេត្ត​ព្រះវិហារ.នៅថ្ងៃទី​២៧.៤.២០២១.បែកធ្លាយចេញពីខេត្តព្រះវិហារមកថាលោកវរសេនីយ៍ឯកឈឿន សំណាង ស្នងការ រងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារត្រូវបានតុលាការឃុំខ្លួនពីបទកាងល្បែងសុីសងនឹងបើកល្បែងកន្ទុយលេខដោយខ្លួនឯង ប្រភពបានបន្តទៀតថាកាលពីថ្ងៃទី១៩ ខែមេសារ ឆ្នាំ២០២១។

លោកវរសេនីយ៍ឯកឈឿន សំណាង ត្រូវបានតុលាការខេត្តព្រះវិហារឃុំខ្លួនពិតប្រាកដមែន ហើយស្នងការរងរូបនេះជាអ្នកធ្វើសេដ្ឋកិច្ចយ៉ាងធំនៅក្នុងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារផងដែរ ដោយឡែកប្រភពមួយទៀតបានបញ្ជាក់ថាលោកស្នងការរងរូបនេះមានការជំពាក់ជំពឹនលុយកូនកញ្ច្រែងច្រើនណាស់ ប្រហែលជាកូនកញ្ច្រែងដាក់ពាក្យបណ្ដឹងបន្ថែមទៀតពាក់ព័ន្ធនឹងករណីខាងលើនេះ
ប្រភពមួយទៀតបានបង្ងើបថាលោកវរសេនីយ៍ឯកឈឿន សំណាងប្រហែលជាមានអ្នករត់ការដើម្បីអោយនៅក្រៅឃុំ
នេះជាព័ត៌មានបឋម.លំអិតនៅពេលក្រោយ។

នៅរសៀលថ្ងៃទី 27​ ខែមេសា​ឆ្នាំ​2021.សារព័ត៌មាន.ខេមរា​ បានទទួល ព័ត៌មាន​ ថា​ លោកវរសេនីយ៍ឯកឈឿន សំណាង ស្នងការ រងនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ.ត្រូវ​បាន.អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ.​ដោះះលែ​ឲ្យ​នៅ​ក្រៅ​ឃុំ​ ជាបណ្តោះអាសន្ន.និងរងចាំស៊ើបអង្កេតបន្ត៕