ខេត្តព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ នារសៀលថ្ងៃ ទី២៩ ខែមេសា ឆ្នាំ២០២១បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ បានឧបត្ថម្ភរដ្ឋបាល ខេត្តព្រះសីហនុ ។
ក្នុងឱកាសនោះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុបានមានប្រសាសន៍ថាការនាំយកអំណោយជាគ្រឿងឧបភោគបរិភោគមានដូចជា(ត្រីងៀត សាច់ក្រកនិងបន្លែចម្រុះ)ជូនដល់រដ្ឋបាលខេត្តព្រះសីហនុដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែធ្វើចិត្តាឡីស័កនៅផ្ទះពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍២០កុម្ភៈ)ដែលរដ្ឋបាលខេត្តព្រះសីហនុបានធ្វើការបិទខ្ទប់មិនឱ្យចេញពីលំនៅដ្ឋាន។ក្នុងនោះមាន ត្រីងៀតចំនួន ១០០០ គីឡូ,សាច់ក្រកចំនួន ១០០០គីឡូ និងបន្លែចម្រុះចំនួន ១១៦០០គីឡូដើម្បីប្រគល់ជូនទៅរដ្ឋបាលខេត្តព្រះសីហនុធ្វើការចែកបន្តជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតនៅស្បៀងអាហារនាពេលបច្ចុប្បន្ននេះ។
ឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានមានប្រសាសន៍ថា សកម្មភាព នៃការ ចូលរួមចែករំលែករបស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្ត ព្រះសីហនុនាពេលនេះបានឆ្លុះបញ្ចាំងពីសន្ដានចិត្តសាមគ្គីភាពការរួមសុខទុក្ខក្នុងនាមខ្មែរតែមួយព្រមទាំងមានការព្រួយបារម្ភដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការខ្វះខាតនៅស្បៀងអាហារហើយសកម្មភាពនាពេលកន្លងមកលោកឧកញ៉ាតែងតែចុះជួយដល់ក្រុមការងារជួបមុខនិងផ្ដល់ជាគ្រឿងឧបភោគបរិភោគរួមទាំងថវិកាផងដែរ។
ជាមួយគ្នានោះផងដែរឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ក៏បានថ្លែង អំណរគុណដោយលោកឧកញ៉ា ទៀ វិចិត្រសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌ផ្ដល់ជូនដល់រដ្ឋបាលខេត្តព្រះសីហនុ ជាគ្រឿងឧបភោគបរិភោគមានដូចជា៖ ត្រីងៀត,សាច់ក្រកនិងបន្លែចម្រុះដើម្បីធ្វើការចែកជូនបន្តដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កពាក់ព័ន្ធព្រឹត្តិការណ៍(សហគមន៍២០កុម្ភៈ)ក្នុងខេត្តព្រះសីហនុហើយជាពិសេសលោកឧកញ៉ាតែងតែជួយដល់សង្គមជាតិ ព្រមទាំងមានសកម្មភាពចុះជួយដល់ ជនរងគ្រោះនិងចុះចែកអំណោយជួនដល់ជនទីទាល់ក្រដោយមិនប្រកាន់ និងរើសអើងវណ្ណៈអ្វីឡើយ។ជាចុងក្រោយឯកឧត្តមអភិបាលខេត្ត បានជូនពរដល់លោកឧកញ៉ានូវពរជ័យ បវរសួស្តីមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕នាគសមុទ្រ