ខេត្តបន្ទាយមានជ័យគឺខេត្តមួយជាប់និងព្រំដែនខ្មែរថៃយុវជនវ័យក្មេងមួយចំនួនធំកំពុងយកទីក្រុងប៉ោយប៉ែតនិងទីរួមខេត្តបន្ទាយមានជ័យយកធ្វើជាទីតាំងលក់ជក់និងចែកចាយគ្រឿងញៀនយ៉ាងសកម្មធ្វើឲ្យយុវជនដែលជក់នោះបានក្លាយទៅជាមនុស្សឆ្កួតភ្លេចការរៀនសូត្រក្លាយខ្លូនទៅជនអាវ៉ាសែធ្វើឲ្យសង្គមឈប់ត្រូវការនិងបងប្អូនឈប់រាប់រកទៀតផង។បើទោះបីសមត្តកិច្ចខិតខំចុះចាប់យុវជនដែលចូលចិត្តជក់និងចែកគ្រឿងញៀនយ៉ាងសកម្មយកមកដាក់គុកបានជាបន្តបន្ទាប់យ៉ាងណារហូមកដល់សព្វថ្ងៃនេះក៏នៅមានអ្នកជក់តែដ៏ដែល។ ជាក់ស្តែងកាលពីព្រឹកល្ងាច ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៤វេលា ម៉ោង៥.២៥នាទីល្ងាច នៅចំណុច ក្បែរវិទ្យាល័យប៉ោយប៉ែត ភូមិ ប៉ាលិលេយ្យ ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
កំលាំងនគបាលប្រឆាំងនិងបទល្មើសគ្រឿងញៀននិងកលាំងនគបាលក្រុងប៉ោយប៉ែតបានសហការណ៍គ្នាចុះបង្ក្រាបនិងធ្វើការស្រាវឈានទៅចាប់បានអ្នកជក់គ្រឿងញៀនមួយសំដែលមានគ្នីគ្នាចំនួន ៥នាក់យកមកស្នងការដើម្បីសាកសួ ។ ការចុះចាប់អ្នកជក់គ្រឿងញៀនបានមួយសំបុកនោះនៅនិងកន្លែងតែម្តងហើយសមត្តិកិច្ចដកហូតបានវត្ថុតាងមានដូចជា គ្រឿងញៀនម្សៅព៌ណ សមួយកូនថង់តូចស្មើនិង ១.៥ ក្រាម និងឧបករណ៍ជក់បានមួយចំនួន ធំ។
លោក វីរះសេនីយ៍ ត្រី ស៊ីនធិនដេត នាយការិយាល័យកណ្តាលនគបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព៌ត័មានឲ្យដឹងថា អ្នកជក់ក្រឿងញៀនទាំង៥នាក់នោះមួយមានឈ្មោះ សូ ប៉យ ប្រុសអាយុ. ២៥ឆ្នាំ. ផាន់ចាន់ទី. ប្រុស អាយុ ២៥ឆ្នាំ. សិង្គភារុណ ប្រុសអាយុ ២៨ឆ្នាំ. លីឈិនឡុង ប្រុសអាយុ ១៦ឆ្នាំ. និង៥ឈ្មោះ អូច សុផា រ៉ា ប្រុសអាយុ ២២ឆ្នាំ. អ្នកទាំង៥នាក់នោះមានទីលំនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។លោកស៊ីនធិន ដេតបាននិយាយបន្តថាក្រោយ ពេលសាកសួរួចអ្នកជក់ទាំង៥នាក់បានឆ្លើយសារភាពថា ខ្លួនពិតជាបានជក់គ្រឿងញៀននេះពិតប្រាកដមែន ជនសង្ស័យទាំង៥នាក់នោះសមត្តកិច្ចបានក៏សាងសំនុំរឿងបញ្ជូនទៅតុលាការក្នុងថ្ងៃនោះដែរ ៕