ប្រជាពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរខេត្តកំពង់ធំ ជួយទប់ស្កាត់គ្រឿងចក្រ3គ្រឿងកំពុងឈូសឆាយដីព្រៃលិចទឹក ដោយគ្មានច្បាប់អាងខ្លួនជាមន្រ្តីតុលាការ

0

ខេត្តកំពង់ធំ៖ ព្រៃលិចទឹកកំពុងតែរលាយ បន្តិចម្តងដោយសារតែស្នាដៃ មន្រ្តីគ្រាប់ល្ពៅ ប្រើល្បិចកន្ទេលធំបន្លំដេក បាននាំយកគ្រឿងចក្រ3គ្រឿង ក្នុងនោះត្រាក់ទ័រ2គ្រឿង  អេខស្កាវ័រទ័រ មួយគ្រឿងមកកាយក្រវ៉ាត់ដីស្រែ តែបន្លំកាយប៉ះពាល់ដីព្រៃលិចទឹក មន្រ្តីមូលដ្ឋាន ពុំមានសមត្ថភាពក្នុងការទប់ស្កាត់ ដោយសារតែម្ចាស់ដីបានអួតអាងថា ជាមន្រ្តីតុលាការ ។

សកម្មភាពឈូសឆាយដីព្រៃលិចទឹកនេះ បានធ្វើការទន្ទ្រានដីព្រៃហាមឃាត់ ស្ថិតភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ដោយប្រើប្រាស់ ត្រាក់ទ័រចំនួន២គ្រឿង និងអេចស្ការវាទ័រ១គ្រឿងបានចុះក្រវ៉ាតដីស្រែ នៅចម្ងាយ៥០០ម៉ែត្រ ពីអាងទឹកគឹម ឃាង ស្ថិតប៉ះពាល់ដីព្រៃដែលជាតំបន់ហាមឃាត់។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ម្ចាស់ដីឈ្មោះជក់ ងួនធ្វើការជាចៅក្រមនៅខេត្តស្វាយរៀង សព្វថ្ងៃនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  បានយកគ្រឿងចក្រ២គ្រឿង មកឈូសឆាយសីព្រៃដោយគ្មានប្បាប់អនុញ្ញាតិ ចំណែកម្ចាស់អេស្កាវាទ័រឈ្មោះលោក  រ៉ា ពុំដឹងទីកន្លែងរស់នៅបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីអ្នកសារព័ត៌មាន បានធ្វើសេចក្តីរាយការណ៍ កំលំាងអវុធហត្ថខេត្តកំពង់ធំ ចំនួន៤នាក់ដឹកនំាដោយលោកគង់ ជៀន បានចុះមកពិនិត្យដល់កន្លែង គ្រឿងចក្រតែពុំចាប់បាននណាម្នាកនោះឡើយ បែរជា ជនប្រព្រឹត្តខុសច្បាប់ ដាក់មេផាយបាត់ស្រមោល តែគ្រឿងចក្របាននៅកន្លែងពុំបានឃាត់នោះឡើយ។

មហាជនបានកំពុងតែ រងចាំមើលថា តើសមត្ថកិច្ចជំនាញជលផល និងមន្រ្តីនៃមន្ទីរកសិកម្មខេត្តកំពង់ធំ បានវិធានការដូចម្តេច ចំពោះមន្រ្តីស្ថាប័នច្បាប់ តែមិនបានគោរពច្បាប់ អាងខ្លួនជាមន្រ្តីតុលាការ ឈូសឆាយដីព្រៃលិចទឹក ដែលជាព្រៃអភិរក្ស ដោយពុំចាំបាច់សុំច្បាប់នោះឡើយ គឺសុំតាមរយះមិត្តភ័ក្ក ដោយមាត់ទទេ តែបើប្រៀបធៀប និងប្រជាពលរដ្ឋ គ្មានឋានៈ គ្មានស័ក្កគ្មានយស់ កុំថាឡើយឈូសដល់១០ហិចតា សូម្បីតែមួយជំហាន គឺគុគគ្មានថ្ងៃលើកលែង ។

ដោយ ខេមរា