តុលាការខេត្តកណ្តាល ឃុំខ្លួនជនសង្ស័យ៤នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀនដាក់ពន្ធនាគារបណ្តោះអាសន្ន

កណ្តាល៖ ក្រុមជនសង្ស័យ៤នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងប្រជាការពារចុះល្បាតតាមមូលដ្ឋានហើយ ក៍ប្រទះឃើញជនសង្ស័យឃាត់សួរនាំ រកឃើញគ្រឿងញៀន៦កញ្ចប់ធំ។ ត្រូវបានលោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ” ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ” តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ដែលប្រព្រឹត្តនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១វេលាម៉ោង២៣និង៣០នាទី នៅចំណុចលើផ្លូវបេតុងភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនត្រូវចោទទី១ឈ្មោះទន ចាន់នីភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បាអំពៅ ក្រុងភ្នំពេញ មុខរបរលក់បន្លែរ ទី២ឈ្មោះថា រចន្នី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិព្រែកសំរោង០២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរនៅផ្ទះ ទី៣ឈ្មោះលី គឹមស្រៀងភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិជំពុះក្អែក សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ ក្រុងភ្នំពេញ សព្វថ្ងៃស្នាក់នៅផ្ទះជួលភូមិលេខ០១សង្កាត់ស្វាយរលំក្រុងតាខ្មៅខេត្តកណ្តាល មុខរបរលក់ដូរ ទី៤ឈ្មោះសុខ ធាវី ភេទស្រី អាយុ២៩ឆ្នាំ រស់នៅសង្កាតផ្សារថ្មីទី០២ ខ័ណ្ឌដូនពេញ ក្រុងភ្នំពេញ សព្វថ្ងៃស្នាក់នៅភូមិលេខ០១សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ ។

លោកវរសេនីយ៌ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា មុនពេលកើតហេតុលោកមេភូមិដើមគរឈ្មោះឡឹក កុសល់បានដឹកនាំកម្លាំងប្រជាការពារចុះល្បាតតាមមូលដ្ឋានហើយ ក៍ប្រទះឃើញជនសង្ស័យចំនួន០៤នាក់ ដោយមានការសង្ស័យ ក៌ឃាត់សួរនាំរួចរាយការណ៍ជួនលោកមេប៉ុស្តិ៍នាំកម្លាំងចុះទៅដល់ចំណុចកើតហេតុ រួចនាំជនសង្ស័យទាំង០៤នាក់យកមកប៉ុស្តិ៍ធ្វើការឆែកឆេរតែរកមិនឃើញមានវត្ថុតាងអ្វីឡើយ។

រយះពេល០៥នាទីក្រោយមកលោកមេភូមិដើមគរបានរាយការណ៍តាមរយះទូរស័ព្ទមកលោកមេប៉ុស្តិ៍ថាបានរកឃើញថ្នាំញៀនចំនួន០១ថង់ស្មើរហ្នឹង០៦កញ្ចប់ធំដែលលាក់ទុកនៅក្រោមដុំថ្មកន្លែងឈ្មោះសុខ ស្រី វីអង្គុយលើ។

រួចលោកមេប៉ុស្តិ៍បានរាយការណ៍មកលោកអធិការ
នាំជនសង្ស័យរួមហ្នឹងវត្ថុតាងមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅកសាងសំណរឿងចាត់ការតាមនីតិវិធីច្បាប់ ។