ខេត្តកំពង់ឆ្នាំង យោង តាមព័ត៌មាន ជាបឋម បានឲ្យដឹងថា លោក វន ស៊ីផា អភិបាល ស្រុកសាមគ្គីមានជ័យ បាន
យកកាំភ្លើងបាញ់សត្វគោប្រជាពលរដ្ឋ បណ្តាលឱ្យងាប់១ក្បាល នៅមុខសាលា
ស្រុក ដោយសារតែខឹងនិងគោ ចូលស៊ីស្មៅក្នុងសាលាស្រុក ។
ទោះយ៉ាងណា អភិបាលស្រុក សាមគ្គីមានជ័យ បានបដិសេធ ភ្លាមៗទៅនឹងព័ត៌មានខាងលើនេះ ដោយលោកបញ្ជាក់ថា កំពុងតែឲ្យសមត្ថកិច្ចនគរបាលស្រាវ
ជ្រាវ លោកមិនពាក់ព័ន្ធក្នុងរឿងនេះទេ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅម៉ោង 3 រសៀលថ្ងៃទី 30 ខែមេសាឆ្នាំ 2021 ។
ទាក់ទងនឹងការចោទប្រកាន់ខាងលើនេះលោក វន ស៊ីផា ស្រុកសាមគ្គីមានជ័យបានប្រាប់អ្នកយកពត៏យើងនៅល្ងាច
នេះថា ជារឿងមិនពិតទេ ដែលបណ្ដាញសង្គមនិងគេហទំព័រមួយចំនួន បានចោទប្រកាន់ តាមពិត លោកមិនបានបាញ់សត្វគោប្រជាពលរដ្ឋឱ្យងាប់ឡើយ ហើយពេលនេះលោក កំពុងឲ្យសមត្ថកិច្ចស៊ើបអង្កេតហើយ ។
ជាមួយគ្នានេះលោក សេង ចិន្តា អធិការនគរបាល ស្រុកសាមគ្គីមានជ័យ ក៏បានប្រាប់អ្នកយកពត៏យើងដែលថា ពិតជាមានគោមួយក្បាលងាប់ នៅមុខសាលា
ស្រុកពិតមែន គឺដោយសារតែ លោកអភិបាលស្រុក គប់នឹងដុំថ្ម គឺមិនបានបាញ់ដោយកាំភ្លើងឡើយ ហើយពេល
នេះ លោក អភិបាលស្រុក បានសម្រប
សម្រួលជាមួយម្ចាស់ គោរួចហើយ ដោយ ម្ចាស់គោក៏ព្រមទទួលយកសំណងជាប្រាក់ចំនួន 4 លានរៀលដែរដើម្បីបញ្ចប់
រឿងខាងលើនេះ ។ ទោះយ៉ាងណា ការផ្ដល់ព័ត៌មាន របស់លោកអភិបាលស្រុក និងលោកអធិការស្រុកសាមគ្គីមានជ័យ ដែលបញ្ជាក់ថាបានគប់នឹងដុំថ្ម នោះ
ត្រូវបានអ្នកវិភាគលើកឡើងថា មានតែសមត្ថកិច្ចនគរបាល បច្ចេកទេសទេ ដែលអាចបញ្ជាក់ថាតើគោងាប់នឹងដុំថ្ម
ឬដោយសារបាញ់និងកាំភ្លើង ៕