សៀមរាប៖ ឈ្មួញដុះស្លែរ ដែលត្រូវបាន សមត្ថកិច្ចមេព្រៃ ទុកចិញ្ចឹមឆ្នាំងបាយ បានធ្វើសកម្មភាព ដឹកឈើ និងធ្វើព្យុះភ្លៀង ដោយមិនបាន ខ្វល់ពីច្បាប់សមត្ថកិច្ចពុំមានចំណាត់កាត ក្នុងទប់ស្កាត់ និងបង្ក្រាបការ អាជ្រៀក សិប្បកម្មខុសច្បាប់ ដែលមានទីតាំង ភូមិ ខ្វាវ ឃុំខ្វាវ ស្រុក ជីក្រែង ខេត្តសៀមរាប ។
ទីតាំងសិប្បកម្មអាជ្រៀកឈើខុសច្បាប់នេះ ត្រូវបានគេស្គាល់ឈ្មោះ នឹម ឃុន ជាថៅកែទីតាំងសិប្បកម្មខាងលើ ត្រូវបានគេស្គាល់ថាជា បុគ្គល ម្នាក់ដែលមានឈ្មោះបោះសំលេង ជើងខ្លាំងដឹកឈើ និងជាអ្នកចេះអែប អប ទិញតួរនាទីមេព្រៃ ផ្នែកជីក្រែង និងសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ រហូតបានធ្វើអោយមេព្រៃ ត្រូវថ្នាំសណ្តំរបស់លោក នឹម ឃុន ជាមេឈ្មួញឈើដុះស្លែរ ធ្វើសកម្មភាព ដឹកជញ្ជូនឈើ ពីភូមិខ្វាវ ចូលមកខេត្ត សៀមរាប ។ ប្រភពពត៌មានបានរាយការណ៏ឲ្យដឹងថា ជាក់ស្តែងកាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៤វេលាម៉ោង៩, ៣០នាទីព្រឹកឈ្មួញឈើ បានធ្វើសកម្មចភាពដឹកឈើដោយរថយន្តម៉ាកនីសាន់ ចេញពីភូមិខ្វាវ ឃុំ ខ្វាវ ជាច្រើន គ្រឿង ដែលក្រុមឈ្មួញឈើទាំងនេះ ត្រូវបានគឹស្គាល់ឈ្មោះ ហាក់ ទី២ងួន ង៉ុយ(ហៅអាក្អូន)ទី ៣.អ៊ុក ធឿន ទី៤ ឈ្មោះ មាស ម៉ាច ទី៥ ប៊ុត សុផល អ្នកទាំ៥រូបនេះជាឈ្មួញដុះស្លែរ រកស៊ីដឹកឈើជាច្រើនឆ្នាំមកហើយ ។
មហាជនបានរិះគន់ទៅលើលោកសូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង អសមត្ថភាពក្នុងការបង្កាបបទល្មើស ដឹកជញ្ជូនឈើ ចេញពីឃុំខ្វាវស្រុកជីក្រែង នឹង ស្រុកស្វាយលើ ទាំងឈើប្រណឹតនឹងឈើលេខ២ ព្រមទាំងសិប្បកម្មកែរឆ្នៃខុសច្បាប់ បង្កឲ្យមានការដឹកហូរហែរជារៀងរាល់ថ្ងៃដោយមិនខ្វល់ក្នុងការបង្ក្រាប ទង្វើរទាំងនេះ ពុំត្រូវបាន លោកឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើ និងលោក ទា គឹមសុទ្ធ នាយខណ្ទ រដ្ឋបាលព្រៃឈើ សៀមរាប មានចំណាត់ការ ចំពោះមន្ត្រីថ្នាក់ក្រោម ជាហេតុធ្វើឲ្យមានការ សង្ស័យថា ប្រហែលជា ទាំងមេទាំងកូន ទាំងឈ្មួញឈើ បានក្លាយទៅជាមេខ្មូតអស់ទៅហើយ មើលទៅ ដូចចាស់ លោកថា មាន់ពងនិងស្រូវវាតែងតែស៊ីស្រូវ ចំណែកមេព្រៃរបស់នៅនឹង ព្រៃខ្លាយជាមេស៊ីឈើ ទីណាមានមេព្រៃ ទីនោះព្រៃឈើរលាយហិនហោច ដោយសារតែមានការបើកភ្លើងខៀវ ឲ្យឈ្មួញ។
ដោយ ត្រង់ចំនុច