សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យរៀបចំក្រុមការងារប្រចាំទទួលថវិកាសប្បុរសជន

បន្ទាយមានជ័យ៖សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ក្រុមការងារប្រចាំរងចាំទទួលថវិកាពីសប្បុរសជន ការៀបចំបែបនេះដោយ សារស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩ មិនបានរៀបចំមីទ្ទិញអមអរសាទរ ឆ្នាំ២០២១នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមពិធីទទួល ថវិកាពីសប្បុរសជន ក្នុងឱកាសខួបលើកទី១៥៨ ទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២១ ដោយបានរៀបចំក្រុមការងារប្រចាំរងចាំទទួលថវិកាពីសប្បុរសជន។
ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុមការងារសាខាកាកបាទក្រហមខេត្ត បានទទួលថវិកាពីសប្បុរសជន អាជីវករមួយចំនួន មកពីស្រុកមង្គលបូរី នៅសាលាខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ ឯកឧត្តមសូមអរគុណដល់សប្បុរសជនដែលបានបរិច្ចាកថវិកា ធនធានផ្ទាល់ខ្លួន ដើម្បីរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់សកម្មភាពការងារមនុស្សកាកបាទក្រហម។
សូមជម្រាបជូនដំណឹងថា សាខាកាកបាទក្រហមកម្ពុជាខេត្ត មានក្រុមការងារប្រចាំការ ដើម្បីរងចាំទទួលថវិកាពីបណ្តាអង្គភាពរដ្ឋ វិស័យឯកជន ព្រះសង្ឃ ឯកឧត្តម លោកជំទាវ ឧកញ៉ា លោកលោកស្រី អាជីវករ ពាណិជ្ជករ និងប្រជាពលរដ្ឋ។ដោយ៖ឃិន គន្ធា