ក្លិប As Monaco (អាអេស ម៉ូណាកូ) បានប្រកាសថា អ្នកចាំទី Maarten Stekelenburg (ម៉ាទីន ស្តេកេឡេនប៉ើក) បានចូលរួមជាមួយក្រុមជាលក្ខណៈខ្ចីជើងរយៈពេលវែងក្រោយពេលអ្នកចាំទី រូបនេះបានចាកចេញពីក្លិប Fulham (ហ្វូលហេម) ។ អ្នកចាំទីសញ្ជាតិហូឡង់រូបនេះបានផ្លាស់ទៅលេងឲ្យ Fulham (ហ្វូលហេម) កាលពីរដូវក្តៅមុន ប៉ុន្តែ រូបគេមិនបានចូលចាំទីឲ្យក្លិបចាប់តាំងពីខែមិនាមកម្ល៉េះ ។ ក្លិបបាល់ទាត់ក្នុងក្របខណ្ឌបារាំង Ligue 1 មួយនេះបានប្រកាសលើទំព័រ Twitter (ធ្វីតទើ) របស់ខ្លួនថា ក្លិប As Monaco បានឈានដល់កិច្ចព្រមព្រៀងខ្ចីជើងអ្នកចាំទី Maarten Stekelenburg (ម៉ាទីន ស្តេកេឡេនប៉ើក) ពីក្លិប Fulham (ហ្វូលហេម) ។ គួរបញ្ជាក់ថា Stekelenburg (ស្តេកេឡេនប៉ើក) ចូលចាំទីបាន២១ប្រកួតឲ្យក្លិប Fulham (ហ្វូលហេម) កាលពីរដូវកាលមុន ៕