ភ្នំពេញ៖ នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៣០នាទី ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តម សេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់តំណាងលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងទទួលដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានផ្តល់គ្រឿងឧបភោគបរិភោគមាន មី ត្រី ទឹកសុទ្ឋ ទឹកក្រូច អាវភ្លៀង ភេជ្ជះប៉ូវកម្លាំង និងថវិកាចំនួន ៣៦,៤០០,០០០រៀល ចែកជូនដល់លោក-លោកស្រី អធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមន្រ្តីទាំងអស់ ក្នុងអធិការដ្ឋាននគបាលខណ្ឌសែនសុខ ដែលបានចុះការពារបិទខ្ទប់ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដោយក្នុងនោះម្នាក់ៗទទួលបាន ទឹកសុទ្ឋ ០២កេស មី០១កេស ទឹកក្រូច ០១កេស ភេជ្ជប៉ូវកំលាំង ០១កេស ត្រីខ ០១យួរ អាវភ្លៀង ០១ និងថិការចំនួន២៨០,០០០រៀល៕ដោយ៖ តុង សីហា