កាលពី ថ្ងៃព្រហស្បតិ៍ ម្សិលមិញ នាទីក្រុងហ្សេណែវ គេឃើញមានវត្តមាន ថ្នាក់ដឹកនាំនៃ ប្រទេស អ៊ីរ៉ង់ និងសហរដ្ឋអាម៉េរិក បានជួបប្រជុំចរចាគ្នា រក ដំណោះស្រាយជុំវិញបញ្ហា កម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែភាគីទាំងពីរ មិនបាន លម្អិតអំពីបញ្ហា ទាំងនោះឡើយ ។
នៅក្នុងជំនួបចរចាគ្នា ជុំវិញការដោះស្រាយបញ្ហាកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់នោះ គេឃើញមានវត្តមានលោក Bill Burns អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាម៉េរិក និងរួមដំណើរជាមួយលោក Wendy Sherman រដ្ឋមន្ត្រីចំណុះឲ្យ ក្រសួងការបរទេសអាម៉េរិក បានជួបចរចាគ្នាទ្វេរភាគីជាមួយលោក Majid Takht-e Ravanchi អនុរដ្ឋ្មន្ត្រី ក្រសួង ការបរទេសអ៊ីរ៉ង់ និងលោក Abbas Araqchi តំណាងភាគីជួបចរចាគ្នា រួមទាំងមន្ត្រីការទូត និងអ្នកមុខអ្នកការ ជាច្រើនរូបទៀត ។
គួរបញ្ជាក់ថា ជំនួបចរចាគ្នានេះ ជាលើកដំបូងហើយ ដែលមានការជួបចរចាគ្នាតែពីរភាគី បន្ទាប់ពីកិច្ចចរចាគ្នាកាល ពីមុនមានរហូតដល់៥ភាគីបូក១នោះ ដែល មានសហរដ្ឋអាម៉េរិក បារាំង រុស្ស៊ី អង់គ្លេស និងអាល្លឺម៉ង់ និងអ៊ីរ៉ង់ កាលពីថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ ។ ចំពោះការចរចាគ្នា៥ភាគីបូក១នោះក៏បានបរាជ័យ និងបាន ពន្យារពេលចរចាគ្នាឡើងវិញ រហូត ដល់ថ្ងៃទី២៤ ខែកញ្ញា ខាងមុខវិញ ។
ចំពោះកិច្ចចរចាគ្នាទ្វេរភាគីរវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ មិនទាន់មានការកំណត់នូវកាល បរិច្ឆេទសម្រាប់កិច្ចចរចា គ្នាលើកក្រោយថា តើត្រូវធ្វើឡើងនៅពេលណា នោះទៀតនៅឡើយទេ ។
សម្រាប់បេសកកម្មរបស់សហរដ្ឋអាម៉េរិក ដែលមានអង្គការអន្តរជាតិ និងសហប្រជាជាតិ សម្រាប់កិច្ចការនេះ នៅ ហ្សេណែវ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរថា ការកំណត់កាលបរិច្ឆេទនៃកិច្ចប្រជុំ លើកក្រោយនោះ មិន ទាន់ដឹងនោះទេ ក្នុងនោះរួមមានដូចជា ថេរវេលា និងកិច្ច ចចារសំខាន់ៗនឹងត្រូវបានបង្ហាញឡើង ។
សម្រាប់ភាគីខាងអ៊ីរ៉ង់វិញ ក៏បានប្រាប់ដល់ស៊ិនហួ ថា កិច្ចប្រជុំចរចាគ្នានៅហ្សេណែវនេះ មិនទាន់អាចបញ្ជាក់ អំពីអ្វីលម្អិតបានឡើយ ៕