​តុលាការ​អេ​ហ្ស៊ី​ប កាត់ទោស ប្រហារជីវិត មនុស្ស​១៣​នាក់ ​តុលារ​ការ​នៃ​ប្រទេស អេ​ហ្ស៊ី​ប

0

បានសម្រេច​កាត់ទោស ប្រហារជីវិត ដល់ មេដឹកនាំ មួយរូប​ឈ្មោះ Mohamed Badei ដែល​ស្ថិត នៅក្នុង​បញ្ជីខ្មៅ​នៃ ក្រុម​ម៉ូ​ស្លី​ម រូ​ម​ទាំង​បក្សពួក​ចំនួន ១៣​នាក់ ផ្សេងទៀត ដែល​បាន​ដឹកនាំ​ក្រុម​បោះ​បោរ បង្ក​ហឹ​ង្សា​បណ្តាល​ឲ្យ មាន​អ្នកស្លាប់​ជាច្រើន​នាក់ នៅ​ព្រះវិហារ​មួយ នៅ​ហ្គី​ហ្សា ប្រទេស​អេ​ហ្ស៊ី​ប ។​ ​ការប្រកាស​សាលក្រម​នេះ បានធ្វើ​ឡើង​ដោយ Grand Mufti ដែលជា​ស្ថាប័ន​កំពូល​នៅក្នុង ប្រទេស​អ៊ីស្លាម​មួ​នេះ ហើយ​ការប្រកាស ចុងក្រោយ​នូវ​សាលក្រម​កាត់ ទោស​ប្រហារជីវិត​នោះ នឹងត្រូវ​ប្រកាស​ជា សាធារណៈ នៅ​ថ្ងៃ ទី​៣០ ខែសីហា ខាងមុខនេះ ។​ ​មុនពេល​ដែល​តុលាការ​សម្រេច​កាត់ទោស​ប្រហារជីវិត​ដល់​ជន​ទាំង​១៣​នាក់ រួមទាំង​មេដឹកនាំ អ៊ីស្លាម​មួយរូប​នេះ គឺ​បន្ទាប់ពី​តុលាការ រកឃើញថា ពួកគេ​មាន​ជាប់ ពាក់ព័ន្ធ​នឹង​ការបង្ក​ឲ្យ មាន​អំពើ​ហឹ​ង្សា​កើតឡើង នៅ​ទីតាំង​ខាង លើ ហើយ​បានធ្វើ​ឲ្យ​មាន​អ្នកស្លាប់ រហូតដល់​១០​នាក់ និង​២០​នាក់​ផ្សេងទៀត បាន​រងរបួស​ធ្ងន់ ស្រាល នៅក្នុង អំឡុងពេល មាន​អំពើ​ហឹ​ង្សា មួយ​កើតឡើង​នៅក្នុង​ប្រទេស​នេះ ៕