ខេត្តកំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការី បាននាំយកអំណោយសៀងអាហារឯកឧត្តមហ៊ុន ម៉ា ណែត មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ឧបត្ថម្ភជូនអតីតយុទ្ធជននិងប្រជាជន១២គ្រួសារ ដែលរង ផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលមេរោគកូវីដ19 នៅឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី 5 ខែឧសភា ឆ្នាំ 2021។
ពិធីនេះបាន ប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តពោធិ៍វង្សហត្ថី ហៅវត្តពោធិ៍ ក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន 25 គីឡូក្រាម មីជាតិមួយកេស ទឹកត្រីមួយយួរ ទឹកសុទ្ធមួយយួរ និងត្រី ខកំប៉ុងផងដែរ ដែលជាអំណោយ សម្រាប់ជួយកាត់បន្ថយការខ្វះខាត ក្នុងកាលៈទេសៈ ទប់ស្កាត់ការឆ្លងមេរោគកូវិ១៩ ដែលបងប្អូនជួបបញ្ហាក្នុងការប្រកបមុខរបរទទួលទាន។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេច អគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេតែងតែគិតគូ និងព្រួយបារម្ភពីសុខទុក្ខ និងជីវភាព រស់នៅរបស់ បងប្អូនអតីតយុទ្ធជន និងប្រជាជនដែលស្ថិតក្នុង កាលៈទេសៈប្រទេសជាតិយើង និងពិភពលោកទាំង មូលកំពុងរងផលប៉ះពាល់ដោយសារការឆ្លងរីករាលដាលមេរោគកូវីត19 ត្រូវតែខិតខំការពារខ្លួន ទប់ស្កាត់ការឆ្លងរីករាលដាលមេរោគកូវីដ19 ចូល ក្នុងគ្រួសារយើង និងភូមិឃុំយើង ដោយត្រូវ អនុវត្ត ឲ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ 3 កុំ និង 3ការពារ របស់សម្ដេចតេជោ ហ៊ុន សែន ។
អតីតយុទ្ធជន ប្រជាជន និងអាជ្ញាធរដែនដី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទី បំផុតចំពោះឯកឧត្តមហ៊ុន ម៉ា ណែត និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានមកជួយដោះស្រាយការលំបាករបស់ពួកគាត់។ដោយ ប៊ុន រដ្ឋា