កែប:អភិបាលរងខេត្តកែប លោក វ៉ៅសុខា បានដឹកនាំមន្ត្រី មន្ទីរស្ថាប័នជំនាញចុះពិនិត្យទីតាំងដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន នៅភូមិឃុំស្រែអង្កោល ស្រុក ដំណាក់ចង្អើរ ដែលមានសកម្មភាពកាប់ឆ្ការទន្ទ្រានយកធ្វើជាកម្មសិទ្ធិ។ការចុះត្រួតពិនិត្យនេះ បន្ទាប់ពីមានព័ត៌មាន ពីប្រជាពលរដ្ឋថា មានសកម្មភាព កាប់ឆ្ការនិងឈូសឆាយដីព្រៃកោងកាង ឬព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន រំលោភយកដីសាធារ ណៈ របស់រដ្ឋ ធ្វើកម្មសិទ្ធិដោយខុស ច្បាប់។
នាយផ្នែក រដ្ឋបាលជលផល ខេត្តកែប លោក ចក់ សុីនាថ បានថ្លែងប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែឧសភានេះថា បន្ទាប់ ពីបានចុះដល់ទីតាំង ដីជាក់ស្តែង និងពិនិត្យតាមផែនទីគំនូសបង្ហាញទីតាំងដីមានសកម្មភាពឈូសឆាយដីព្រៃ កោង កាង នៅភូមិអង្កោល ឃុំ អង្កោល ដំណាក់ចង្អើរ ដើម្បីរកមុខម្ចាស់ ដែលបោះបង្គោលរំលោភយកដីសាធារណៈ មកធ្វើកម្មសិទ្ធិ លោក ចក់សុីនាថ បានបន្តទៀតថា ក្នុងមួយសប្តាហ៍ បើម្ចាស់ដីខាងលើនេះ មិនព្រមមកដកបង្គោលដោយខ្លួនឯងនោះទេ មន្ត្រីជំនាញនិងអាជ្ញាធរ សម្រេចចិត្តចុះដកដោយខ្លួនឯង។
ប្រធាន មន្ទីរសូរិយោដីខេត្តកែប លោកពុទ្ធិម៉ានីន បានប្រាប់ឲ្យដឹងថា ដីព្រៃលិច ទឹកមួយកន្លែង ដែលគេរំលោភបំពាន យកធ្វើជាកម្មសិទ្ធិនោះ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។
លោកស្រី គឹម ចាន្នី អភិបាលស្រុកដំណាក់ចង្អើរ បានឲ្យដឹងថា ក្រុមការងារបានចុះពិនិត្យមើលផ្ទៀងផ្ទាត់ ដីស្រអំបិល និងដីព្រៃកោងកាង លោកស្រីបានបន្តទៀតថា ឯកឧត្តម ប្រធានក្រុមការងារ បានប្រគល់ការងារនេះ ឲ្យទៅមន្ទីរកសិកម្ម ដើម្បីធ្វើលិខិតជូនដំណឹង ឲ្យម្ចាស់ដីខាងលើ ចុះមកដកបង្គោលដោយខ្លួនឯង បើម្ចាស់ដីខាងលើ មិនព្រមដកនោះទេ ក្រុមការងារចុះដល់ខ្លួនឯង។សារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីឯកឧត្តម វ៉ៅ សុខា ប្រធានក្រុមការងារ ចុះពិនិត្យមើល ទីតាំងដីព្រៃលិចទឹកនោះបានទេ ដោយសារទូរស័ព្ទរបស់គាត់ ខលចូលហើយមិនមានអ្នកលើក។ប្រជាពលរដ្ឋ មួយចំនួន បានលើកឡើងថា ជាងនេះទៀត លោកមេភូមិ និងលោកមេឃុំអង្កោល ត្រូវថែរក្សាដីរដ្ឋ និងចូលរួមទប់ស្កាត់ ការកាប់ទន្ទ្រានដីរដ្ឋ និងត្រូវថែរក្សា ការពារព្រៃកោងកាង ឱ្យបានគងវង្ស ហើយត្រូវរាយការណ៍ជូនរដ្ឋបាលសុ្រកឲ្យបានត្រឹមត្រូវ៕មិនត្រូវបណ្ដែតបណ្ដោយ ឱ្យជនខិលខូចមួយចំនួន រំលោភបំពានយក ព្រៃលិចទឹកនិង ព្រៃកោងកាងការ ដែលជាសម្បត្តិរដ្ឋធ្វើជាកម្មសិទ្ធិ ខុសច្បាប់នោះឡើយ ឬមួយអាជ្ញាធរ ពាក់ព័ន្ធ ត្រូថ្នាំសណ្តំរបស់ក្រុមឈ្មួញទាំងនោះដែលបានជានៅស្ងៀមឈឹងអញ្ចឹង។ដោយអ្នកសមុទ្រ