ខេត្តប៉ៃលិន ៖ក្នុងឪកាសអញ្ជើញចែកមូលនិធិគាំទ្រសុខភាពនិងសង្គ្រោះបន្ទាន់ របស់លោកជំទាវ បាន ស្រីមុំ និងឯកឧត្តម អ៊ី ឈាន នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និង ជាប្រធានមូលនិធិចាស់ជរា ក្រីក្រី គ្មានទីពឹង បាធ្វើការអំពាវនាវ ដល់លោកយាយ លោកតា ចាសជរាទាំងអស់ សូមចូលរួមថែរក្សាអនាម័យសុខភាពរបស់ខ្លូន ព្រោះក្នុងវ័យចាស់ជរា អាចប្រឈមជំងឺច្រើន ។ពិធីនេះក៍មានការអញ្ជើញចូលរួមពីឯកឧត្តម សៅ សារ៉ាត អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ព្រមទាំងក្រុមការងារ អាជ្ញាធរមូលដ្ឋាន យុវជន ស.ស.យ.ក ខេត្តប៉ៃលិន និងចាសជរា មកពីបណ្តាភូមិ/ឃុំ ក្នុងន៉ៃលិនជាច្រើនរូប។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធានមូលនិធិ ចាស់ជរាក្រីក្រគ្មានទីពឹង បាននាំនូវសេចក្តីអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក្នុង ការផ្សព្វ ផ្សាយអប់រំប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធាន (៣ការពារ ៣កុំ) និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ដូច្នេះ យើងរាល់គ្នា ត្រូវប្រុងប្រយ័ត្នខ្ពស់ ពីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ត្រូវរស់នៅត្រូវស្អាត មានអនាម័យ លាងដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល ស្នាក់នៅក្នុងផ្ទះបើគ្មានការចាំបាច់ចេញក្រៅ មិនត្រូវប្រមូលផ្តុំគ្នា ត្រូវពាក់ម៉ាសឱ្យបានត្រឹមត្រូវពេលចេញទៅក្រៅ និងរក្សាគំលាតសុវត្ថិភាព ។ ចំពោះប្រជាពលរដ្ឋចំណូលស្រុក សូមស្នាក់នៅដាច់ដោយឡែកពីសាច់ញាតិក្រុមគ្រួសារ មិត្តភក្តិរយ:ពេល១៤ថ្ងៃ បើមានករណីថាសង្ស័យ ដូចជាផ្តាសាយ ហៀរសំបោរ មានកំដៅលើសពី ៣៧.៥ អង្សាសេ ក្អកស្ងួត ឈឺបំពង់ក. ពិបាកដកដង្ហើម សូមប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្ត នៅជិតផ្ទះបំផុត ឬទំនាក់ំនងទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរភូមិឃុំសង្កាត់ នៅកៀកជាប់ផ្ទាល់ ដើម្បីងាយបញ្ជូនទៅកាន់មន្ទីរពេទ្យធ្វើការពិព្យា បាលជំងឺជូនផងដែរ ។
សូមបញ្ជាក់ផងដែរថា ៖ មូលនិធិគាំទ្រសុខភាព និង សង្គ្រោះបន្ទាន់ខេត្តប៉ៃលិន បានរៀបចំឡើងតាំងពីឆ្នាំ២០១១ និងបានដំណើរការមកដល់បច្ចុប្បន្ន ទទួលបានការឧបត្ថម្ភគាំទ្រថវិកាទាំងស្រុងពីលោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយបើកប្រាក់ឧបត្ថម្ភជាប្រចាំខែ ចំនួន១០ម៉ឺនរៀល ជូនលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន មិនប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ ។
ចំណែកលោកតា លោក យាយចាស់ជរា បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងក្រុមការងារ ក៏សូមជូនពរឱ្យសម្តេចតេជោ និងសម្តេច កិត្តិព្រទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំខេត្តទទួលបាននូវសុខភាពល្អ កម្លាំងពលំមាំមួន ទទួលបានជោគជ័យគ្រប់ភារកិច្ច ជាពិសេសសូមឱ្យឈ្នះនូវឧបទ្រុពចង្រៃ និងជំងឺកូវីដ១៩ផងដែរ ៕ដោយ សេង សុវណ្ណារិទ្ធ