ខេត្តតាកែវ៖ នៅយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៨ និង២០នាទីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោយពីទទួលបានព័ត៌មានស្តីពីករណីអគ្គិភ័យឆាបឆេះផ្សារត្រាំកក់ភ្លាមលោកស្នងការ បានបញ្ជាដឹកនាំកម្លាំងនគរបាលការិយាល័យជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះ របស់ស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងកម្លាំងពាក់ព័ន្ធចុះជួយពន្លត់អគ្គិភ័យដែលឆាបឆេះផ្សារត្រាំកក់ ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្នុងកិច្ចប្រតិបត្តិការជួយសង្រ្គោះនោះដែរ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ សរុបចំនួន១៤គ្រឿង រួមមាន ៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន០៣ គ្រឿង ស្រុកត្រាំកក់០១គ្រឿង ស្រុកទ្រាំង០១គ្រឿង ស្រុកសំរោង០១គ្រឿង ស្រុកបាទី០១គ្រឿង ស្រុកអង្គរបូរី០១គ្រឿង ស្រុកព្រៃកប្បាស០១គ្រឿង ស្រុកកោះអណ្តែត០១គ្រឿង ស្រុកគិរីវង់០១គ្រឿង អធិការដ្ឋាននគរបាលស្រុកអង្គរជ័យ ០១គ្រឿង ស្រុកឈូក០១គ្រឿង នៃស្នងការដ្ឋាននគរបាលខេត្តកំពត អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៨រថយន្ត ទើបគ្រប់គ្រងស្ថានការបាន។ តូបដែលអគ្គិភ័យបានឆេះអស់ចំនួន៥០ (ខូចខាតទាំងស្រុងចំនួន៣៥តូប ខូចខាត តិចតួច ចំនួន១៥តូប) មិនទាន់គិតវាយតម្លៃជាសាច់ប្រាក់បាន និងមិនបណ្តាលឲ្យមានរងរបួសដល់មនុស្សឡើយ។ សូមប ញ្ជាក់ថាៈ មូលហេតុដែលបណ្ដាយអោយឆេះគឺមកពីផ្ទុះសេខ្សែភ្លេឺងតូបក្នុងផ្សារ៕