បន្ទាយមានជ័យ៖ខណះកំពុងតែរងទុក្ខដ៏ធ្ងន់ធ្ងរដោយបញ្ហាកូវីដ-១៩មិនទាន់ធូរស្បើយផង គឺត្រូវបិទខ្ទប់ ហើយប្លុកខ្លះត្រូវកំណត់ជាតំបន់ក្រហមផង ឥឡូវបន្ថែមបន្ទុកធ្ងន់ដល់អាជ្ញាធរ មានសមត្ថកិច្ចទៀត ។
នៅយប់ថ្ងៃទី៥ ឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត មានភ្លៀង និងខ្យល់កន្រ្តាក់ខ្លាំង បានធ្វើឱ្យប៉ះពាល់ខូចខាតរំលំផ្ទះប្រជាពលរដ្ឋ សរុប ៧៣ខ្នងនិងផ្សារ១កន្លែង។នេះបើតាមលោកអធិការនគរបាលក្រុងប៉ោយប៉ែតអោយដឹងនៅព្រលឹមថ្ងៃទី៦ខែឧសភាឆ្នាំ២០២១ ។
អាជ្ញាធរនិងកម្លាំងសមត្តកិច្ច ក៍ត្រូវរងផលប៉ះពាល់ រលំជម្រកស្នាក់ប្រចាំការក្នុងបេសកម្មបិទខ្ទប់តំបន់ក្រហម និងតាមបន្ទាត់ព្រំដែនជាច្រើនកន្លែងផងដែរ។
លោកបានបន្តថា ៖ តួលេខបឋម ក្នុងនោះ ៖ + សង្កាត់មិនិត្ត ៣៤ ខ្នងផ្ទះ+ សង្កាត់ផ្សារកណ្តាល ២៣ ខ្នងផ្ទះ+ សង្កាត់ប៉ោយប៉ែត ១៦ ខ្នងផ្ទះ និងផ្សារមង្គលប៉ោយប៉ែតរបស់លោកឧកញ៉ាហង្ស ស៊ីផា ចំនួន ០១ ខ្នងធំ ៕ដោយ៖ ឃិន គន្ធា