កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែងថា មេឃុំ ចៅសង្កាត់ ប៉ុស្តិ៍ នគរបាល រដ្ឋបាល មេភូមិអនុភូមិ និង មន្ត្រី សុខាភិបាល ដែលជាតួរអង្គយ៉ាងសំខាន់ទាំង៤ ក្នុងការ ដេីរតួរ គ្រប់គ្រង ពលរដ្ឋ ចំណូល ស្រុក ដើម្បី បញ្ជូន ពួកគាត់ទៅ ធ្វើ ចត្តាឡីស័ក តាម ការ កំណត់ ដូច្នេះ យើង ត្រូវ ទាមទារ ធ្វេីយ៉ាងណា ត្រូវ ជំរុញ ឲ្យ តួរអង្គ ទាំង៤នេះ បន្ត សហការ គ្នា ដើម្បី ដាក់ ចេញ ជា សកម្មភាព មកភ្លាម ដឹងភ្លាម និង គ្រប់គ្រង ទាន់ សភាពការណ៍ ការ ថ្លែង យ៉ាង ដូច្នេះ ក្នុង កិច្ចប្រជុំ សាមញ្ញ លេីក ទី ២៤ អាណត្តិ ទី ៣ របស់ ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹក ថ្ងៃ ទី ៦ ខែឧសភា ឆ្នាំ ២០២១ ។
ក្នុង កិច្ច ប្រជុំ នេះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែង ថា ក្រៅពី ការ គ្រប់គ្រង របស់ អាជ្ញាធរ មូលដ្ឋាន បងប្អូន ប្រជាពលរដ្ឋជា ម្ចាស់ មូលដ្ឋាន ក៏ជា តួរអង្គ មួយ យ៉ាង សំខាន់ ផងដែរ ក្នុង ការ រាយការណ៍ ទៅ អាជ្ញាធរ នៅពេល មាន ពលរដ្ឋ ចំណូល ស្រុក ឬ អ្នក ចំឡែកចូល មក ព្រោះ គាត់ យល់ថា ការចូលរួម ទប់ស្កាត់ ការ ឆ្លង រីករាលដាលនៃ ជំងឺ កូវីដ -១៩ ជា កតព្វកិច្ច មួយ ដែល អាច រួចផុត ពី ការ បិទខ្ទប់ ភូមិទាំងមូល របស់ គាត់ ទៀត ផង ។
ជាមួយ គ្នានោះ ឯកឧត្ដម អភិបាលខេត្ត ក៏បាន ណែនាំ ឲ្យ រដ្ឋបាល ក្រុង -ស្រុក ក៏ដូចជា ឃុំ -សង្កាត់ ទាំង អស់ ត្រូវ បន្ត ពង្រឹង ការ គ្រប់គ្រង ពលរដ្ឋ ចំណូល ស្រុក និង បន្ត ការ ផ្សព្វផ្សាយ អំពី សារ អប់រំ នានា របស់ ក្រសួង សុខាភិបាល ជាពិសេស វិធានការ ៣ការពារ ៣កុំ និង ២ចូលរួម ឲ្យ បាន ទូលំទូលាយដល់ គ្រប់ មូលដ្ឋាន ផងដែរ ។
ក្នុង កិច្ចប្រជុំ នេះ ដែរ ឯកឧត្ដម ខ្លូត ផន ប្រធាន ក្រុមប្រឹក្សា ខេត្ត កំពង់ចាម បានលើកជារបៀបវារៈធំៗចំនួន៤ រួមមាន៖ ១. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ។ ២. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ចាម ។
៣. ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២២ របស់រដ្ឋបាល ខេត្តកំពង់ចាម។
និង ៤. បញ្ហាផ្សេងៗ ពាក់ព័ន្ធ ការងារ ប្រយុទ្ធប្រឆាំង នឹង ជំងឺ កូវីដ -១៩ ៕