បាកដាដ៖ បន្ទាប់ពីអាមេរិកបើកប្រតិបត្តិការវាយប្រហារតាមផ្លូវអាកាសនៅអ៊ីរ៉ាក់ បានបណ្តាលឲ្យក្រុមជីហាដរដ្ឋអ៊ីស្លាមជាង៥០០នាក់ (500' Yazidis )ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាស។ នេះបើតាមវេបសាយបរទេសអង់គ្លេស ដេលីមែលកាលពីថ្ងៃអាទិត្យ ទី១០
ខែសីហា ឆ្នាំ២០១៤។ លោក Mohammed Shia al-Sudani,រដ្ឋមន្ត្រីទទួលបន្ទុកសិទ្ធិមនុស្សអ៊ីរ៉ាក់( Iraq's human rights minister)បាននិយាយថាក្រុមជីហាដរដ្ឋអ៊ីស្លាមជាង៥០០នាក់ត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាស ហើយបណ្តាលឲ្យមានសាកសពយ៉ាងច្រើន ដែលភាគច្រើន ជាស្ត្រី និងកុមារ។ ស្ត្រីជាង៣០០នាក់ត្រូវបានចាប់ពង្រត់ដូចជាទាសភាពេតុនេះទើបបានជា អាមេរិកសម្រេចចិត្តទម្លាក់គ្រាប់បែក និង
បាញ់ប្រហារតាមអាកាសបែបនេះ។ ទោះបីជាយ៉ាងណាសហរដ្ឋអាមេរិក លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានសន្យាថានឹងជួយ ពួកគេជាពិសេសជនភៀសខ្លួនរាប់ពាន់នាក់បានរត់ភៀសខ្លួនពីសង្គ្រាម ខណៈកងទ័ពអាកាសសម្ព័ន្ធមិត្តអាមេរិកក៏បានទម្លាក់លើក្រុមឧទ្ទាមទាំងនោះដែរ តែច្រើនចេញប្រតិបត្តិការនាពេលយប់។ សហគមន៍Yazidis បានរត់ភៀសខ្លួនឡើងភ្នំ និងទៅភាគខាងជើងអ៊ីរ៉ាក់ ដើម្បីគេចពីភ្លើងសង្គ្រាម និងគ្រាប់បែកអាមេរិក៕