​ដំណើរការ​កំណែ​នៃ​ការប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ប្រព្រឹត្តទៅ​រលូន​ល្អ​

0

​រាចធានី​ភ្នំពេញ​៖ ដំណើរការ​កំណែ​កិច្ចការ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំនេះ បាន​ប្រព្រឹត្តទៅ​ដូច​ការគ្រោងទុក មានដំណើរ​ការ​រលូន​ល្អ និង​មាន​សុវត្ថិភាព​ថែមទៀត​ផង ខណៈ​បេក្ខជន​ខ្លះ​ហាក់ដូចជា​អង្វរករ​សុំ​ឲ្យ​មានការ​អនុគ្រោះ​សម្រាប់​បេក្ខជន​ឆ្នាំនេះ​។ Acu3តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ដូចជា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​បានបង្ហាញ​ពី​ដំណើរការ​កំណែ និង​មតិ​នានា​យ៉ាងច្រើន ដោយ​យើង​សូម​លើកយក​ប្រភព​នេះ​មក​ផ្សាយ​បន្ត​ដូចខាងក្រោម​នេះ គិត​ត្រឹម​ថ្ងៃទី​១០ សីហា ២០១៤ ម៉ោង​១៧​គត់​។​ ​នៅ​មណ្ឌល​កំណែ​វិ​.​វត្ត​កោះ​៖ រហូតមកដល់​ល្ងាច​ថ្ងៃនេះ គណ​:​កម្ម​ការ​ក្រុម​មុខវិជ្ជា និង​គណ​:​កម្ម​ការ​កំណែ​បាន​ដំណើរការ​កិច្ចការ​របស់ខ្លួន​យ៉ាង​រលូន​ដោយ​សម្រេចបាន​នូវ​លទ្ធផល​: ការផ្ទៀងផ្ទាត់​សន្លឹក​កិច្ចការ ១០០% ការ​កាត់​ក្បាល​សន្លឹក​កិច្ចការ ១០០% ការចុះ​អក្សរ​សម្ងាត់ ១០០% កំណែ​បាន ២០% និង​ពិនិត្យ​រួច​បាន ៦,៨%​។ ​Acu3b

នៅ​មណ្ឌល​វិ​. ជាស៊ីម​បឹង​កេងកង​: លទ្ធផល​កែ​សន្លឹក​កិច្ចការ​ទទួលបាន​ប្រហែល 35% ហើយ​។ រីឯ​នៅ​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ​៖​មណ្ឌល​កំណែ​មុខវិជ្ជា ប្រវត្តិវិទ្យា​៖​ថ្ងៃអាទិត្យ ទី​១០ ខែសីហា ឆ្នាំ​២០១៤​រសៀល​ថ្ងៃទី​៣ ម៉ោង​១៧:២០​នាទី​៖​សន្លឹក​កិច្ចការ​បេក្ខជន ដែល​មិនទាន់​កែ​ចប់ ត្រូវ​យកមក​រក្សាទុក​នៅតាម បន្ទប់​នៃ​ក្រុម​បែងចែក​សន្លឹក​កិច្ចការ ដោយមាន sceller​និង​ចុះហត្ថលេខា​។​បរិយាកាស​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ មាន​លក្ខណៈ​ល្អប្រសើរ​។​ ​

នៅ​មណ្ឌល​កំណែ​វិទ្យាល័យ​បាក់​ទូក (​គណិតវិទ្យា​)​គឺ​លោកគ្រូ​អ្នកគ្រូ​ដែលជា​ក្រុម​កំណែ​បានបញ្ចប់​នូវ​ការកែ​សន្លឹក​កិច្ចការ​នៅ​ម៉ោង 17:00 pm ដោយ​ការយកចិត្តទុកដាក់​។​ ​មណ្ឌល​កំណែ​វិទ្យាល័យ​ទួល​ទំពូង​: ក្រុមការងារ អ​.​ប​.​ព​. សង្កេតឃើញថា ទន្ទឹមនឹង​ការចាប់យក​រូបភាព​វីដេអូ​តាមរយ​:​កាំ​មេ​រ៉ា​របស់ អ​.​ប​.​ព​. លោកគ្រូ​អ្នកគ្រូ​នៅក្នុង​បន្ទប់​កំណែ​ទាំងអស់​អនុវត្ត​ភារកិច្ច និង​គោរព​វិន័យ​យ៉ាង​ល្អ ដូចខាងក្រោម :1. ប្រមូល​ទូរស័ព្ទ​មក​ដាក់​លើ​តុ​ខាងមុខ​ទាំងអស់​2. កាបូប​គ្រប់​ប្រភេទ​ប្រមូល​មក​ទុក​មួយកន្លែង​ខាងមុខ 3. ប្រើ​បានតែ​ប៊ិច​ក្រហម​ក្បាល​វិល​តែមួយ​មុខ​គត់​4. ពិភាក្សា​ជាមួយ​ប្រធាន​ក្រុម​យ៉ាង​ល្អិតល្អន់​ក្នុងការ​ដាក់ពិន្ទុ​លើ​សន្លឹក​កិច្ចការ​។​ ​acu3c

ដំណើរការ​សំណេរ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​កាលពី​ថ្ងៃទី​៤ និង​ទី​៥ សីហា ២០១៤ បាន​បញ្ចប់ទៅ ដំណើរការ​កំណែ​កំពុងតែ ប្រព្រឹត្ត​ទៅតាម​ប្រតិទិន​ការងារ ក្រោម​ការឃ្លាំមើល តាមដាន និង​អង្កេត​យ៉ាង​ហ្មត់ចត់​ពី គណៈមេប្រយោគ គណៈកម្មការ​តាម​កម្រិត​ដោយមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​មន្ត្រី និង​អ្នក សង្កេតការណ៍​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

កាន់តែ​ពិសេស​ថែមទៀត​នោះ ដំណើរការ កំណែ​ឆ្នាំនេះ​មាន​ដាក់​កាមេរ៉ា​សុវត្ថិភាព​សម្រាប់​អង្កេត​មើល​សកម្មភាព​នៃ​ការកែ​តាម​បន្ទប់ ថែម​ទៀតផង​។​ ​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​)​ឆ្នាំ​សិក្សា​២០១៣ ២០១៤ នេះ​សរុប​មាន​១៥៤​មណ្ឌល មាន​៣៦៨៣​បន្ទប់ មាន​បេក្ខជន​សរុប​៩១៣៧៣​នាក់ ក្នុងនោះ​មាន​ថ្នាក់​វិទ្យាសាស្ត្រ​១៤០​មណ្ឌល មាន​៣៤៦១​បន្ទប់ (​ដក​សិស្ស​ពិការភ្នែក​៥​បន្ទប់ សល់​៣៤៥៦​បន្ទប់​) មាន​បេក្ខជន​សរុប​៨៥៩៩៥​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​១៤​មណ្ឌល មាន​២២២​បន្ទប់ មាន​បេក្ខជន​សរុប​៥៣៧៨​នាក់​។ ការប្រកាស​លទ្ធផល​អាច​ប្រព្រឹត្តទៅ​នៅ​ចុងខែ​សីហា​នេះ ៕