កូនគ្រែងឈាមចំនួនប្រមាណជិត៥តោនត្រូវបានកម្លាំងជំនាញជលផលចាប់នាំយក ទៅព្រលែងក្នុងដែនសហគបន៍ស្រុកព្រៃនប់

0

ខេត្តព្រះសីហនុ៖. កូនគ្រែងឈាមចំនួនប្រមាណជិត៥តោន ដែលជាប្រភេទកូនគ្រែងឈាមមានទំហ៊ំតូចបំផុត គីក្នុងមួយគីឡូក្រាមមានចំនួនរហូតទៅដល់ជិត៤ម៉ឺនគ្រាប់នោះត្រូវបានកម្លាំកងរាជអាវុធហត្ថស្រុកព្រៃនប់សហការ កម្លាំងជំនាញជលផលធ្វើការស្ទាក់ចាប់ ខណៈឈ្មូញដឹកតាមរថយន្តចំនួន២គ្រឿងត្រង់ចំណុច ភូមិសាស្រ្ត បណ្តោយផ្លូវជាតិលេខ៣ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងគោលដៅ នាំយកទៅ លក់នៅប្រទេសរៀតណាម រសៀលថ្ងៃទី១១ ឧសភា ២០២១។
.លោក ខៀវ ខា មន្រ្តីជលផលខេត្តព្រះសីហនុ បានឲ្យដឹងថាកូនគ្រែងឈាមខាងលើ មានទំម្ងន់ សរុប ប្រមាណជិត៥តោនត្រូវបានឈ្មួញដឹកតាមរថយន្ត២គ្រឿងពីកោះកុងឆ្លងកាត់ភូមិសាស្ត្រស្រុកព្រៃនប់ក្នុងគោលដៅ ដំដៅចូលទៅវៀតណាមដោយខុច្បាប់។ កួនគ្រែងឈាមខាងលើ មានទំហ៊ំតូចបំផុត គឺក្នុងគីឡូក្រាម មាន ចំនួនប្រមាណជិត ៤ម៉ឺគ្រាប់។
លោក ខៀវ ខា មន្រ្តីជលផល បានបន្តទៀតថា ការដឹងជញ្ជូនកូនគ្រែងឈាមខាងលើ គឺ ក្រុមឈ្មួញ បានប្រើរូបភាពបន្លំដឹកលាយជាមួយសំបកខ្យង ដែលពួកគេអះអាងថា ជាសំបកខ្យង នាំយកទៅធ្វើជាចំណីសត្វ ប៉ុន្តែរដោយមានការសង្ស័យ ក្រុមមន្រ្តីជំនាញ រូមសហការជាមួយកម្លាំង កងរាជអាវុធហត្ថ ស្រុកព្រៃនប់ បានធ្វើ ការពិនិត្យ ទើបដឹងថា តាមពិត នៅក្នុងសំបកខ្យងនោះ គឺមានលាយ កូនគ្រែងឈាមតូចៗ ដែលស្ទើរមើល មិន ស្គាល់(ទំហ៊ំ ប៉ុនៗជើងធូក) ។ ជាមួយគ្នានេះ លោក ខៀវ ខា ក៏បានបញ្ជាក់ផងដែរថាការជូញដូរ កូនគ្រែងប្រភេទ តូចបែបនេះ គឺជាអំពើល្មើសនិងច្បាប់ ។ ដោយឡែក កូនគ្រៃងឈាម ដែលធ្វើការជូញដូរនិងបរិភាគបាន គឺ ក្នុង មួយគីឡូក្រាម មានចំនួនប្រមាណពីរ ២៥គ្រាប់ ទៅ៤០គ្រាប់ តែប៉ុណ្ណោះ។
បច្ចុប្បន្ន រថយន្តចំនួន២គ្រឿងត្រូវបានកម្លាំងជំនាញជលផលចាត់ការបន្តនិតិវិធី តាមផ្លូវច្បាប់ ចំណែក កូនគ្រែងឈាមទាំងអស់ ត្រូវបាននាំយកទៅព្រលែង នៅក្នុងដែនសហគបន៍ព្រៃនប់អស់ហើយ ៕នាគសមុទ្រ