សៀមរាប ៖ ជនសង្ស័យភេទប្រុស៤នេះត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់រួចយកមកកាន់ការិយាល័យនគរបាលជំនាញដើម្បីធ្វើការសួនាំជាប់ពាក់ព័ន្ធក្នុងករណីប្រើប្រាស់និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ លោកវរសេនីយ៍ទោ អ៊ុំ សាអាត
នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថាដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងនោះ ។ជាក់ស្តែងនៅថ្ងៃទី០៩ខែសីហាឆ្នាំ២០១៤កន្លងទៅកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបសហការណ៍ជាមួយកម្លាំងប៉ុសិ៍្តនគរបាលរដ្ឋបាលសង្កាត់សាលាកំរើក ក្រុងសៀមរាប
បានធ្វើការតាមដានស្រាវជ្រាវនិងឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យភេទប្រុសទាំង៤នេះបាននៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប តែម្តង។ ក្នុងកិច្ចចុះប្រតិបត្តិការណ៍ខាងលើសមត្ថកិច្ចបានបន្តឲ្យដឹងទៀតថាបន្ទាប់ពី សមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំងអស់បានហើយនោះនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេពិតជាបានប្រព្រត្តឹនៅករណីទាំងអស់ខាងលើពិតប្រាកដមែនបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាបហើយកាលពីព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០១៤នេះដើម្បីចំណាត់ការទៅតាមនិតិវិធីបន្ត ៕ ដោយ ខេង ខេមរា