អាជីវករផ្សារស្ទោងទាមទាអោយអាជ្ញាធរផ្ដល់សិទ្ធិសេរីភាពក្នុងការជ្រើសរើសទីតាំងលក់ដូរដោយខ្លួនឯងដោយគ្មានការបង្ខិតបង្ខំ

កំពង់ធំ= យោងតាមប្រភពព័ត៏មានពីអាជីវករនិងពលរដ្ននៅក្នុងស្រុកស្ទោងបានអោយដឹងថា អ្នកណាក៏ដឹងដែរថាជំងឺកូវីដឆ្លងតាមរយះអ្នកណាគ្រាន់ពលរដ្នមិនហ៊ាននិយាយតែប៉ុណ្ណោះ បានត្រឹមរឹះគន់និងស្ដីបន្តោសទៅលើអាជ្ញាធរមូលដ្ឋានក្នុងស្រុកស្ទោង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធថា បានដឹង បានឃើញ បានលឺ ពីប្រសាសន៍របស់ប្រមុខរដ្នាភិបាលរួចហើយថាមិនអោយមានការជួបជុំគ្នាក្នុងដំណាក់កាលជំងឺកូវីដ១៩កំពុងរីករាលដាលទេ តែបែរជាអាជ្ញាធរស្រុកស្ទោងបណ្ដែរបណ្ដោយអោយដឹកសពពីភ្នំពេញមកធ្វើបុណ្យនៅក្នុងស្រុកស្ទោងរហូត៥ថ្ងៃ ជាហេតុធ្វើអោយមានការជួបជុំរហូតផ្ទុះឆ្លងជំងឺកូវីដ១៩ពីមនុស្សម្នាក់ទៅមនុស្សម្នាក់រហូតរាប់ស៊ិបនាក់ ទីបំផុតផ្សារស្ទោងត្រូវបានបិតខ្ទប់ រយះពេល ១២ថ្ងៃ ទើបបាញថ្នាំរួចអោយដំណើរលក់ដូរឡើងវិញ លុះបានបើកដំណើរការហើយ បែរជាអ្នកលក់បន្លែបង្កា ត្រីសាច់ និងផ្លែឈើ តាមកញ្ចើល្អី នៅតាមជញ្ចើមផ្លូវ និងសំយាបផ្ទះ មិនមានសិទ្ធិលក់ដូរនៅកន្លែងចាស់ដូចមុននោះទេ ធ្វើអោយអាជីវករមួយចំនួន ផ្ទុះការតវ៉ានៅព្រឹកថ្ងៃទី១២ និង១៣ ខែ ឧសភា ឆ្នាំ ២០២១នេះ ថា ពិតជាបំពាន់ច្បាប់បង្ខិតបង្ខំពលរដ្នអោយដាច់បាយថែមទៀតបន្ទាប់ពីបិតខ្ទប់ ទោះបីពលរដ្នរត់ធ្លាក់វាលស្រែហើយក៏កម្លាំងសមត្ថកិច្ចដេញតាមចាប់បង្ខិតបង្ខំអោយចូលទៅលក់នៅផ្សាថ្មីនោះដដែល ។
យោងតាមសំដីអាជីវករជាច្រើនបាននិយាយដូចគ្នាថា មិនគួរណាអាជ្ញាធរមានចារិកមិនយោគយល់ ដេញពលរដ្នមិនអោយលក់នៅលើចិញ្ចើមផ្លូវ សំយ៉ាបផ្ទះ និងបិតផ្លូវពលរដ្នមិនអោយដឹកបន្លែ ផ្លែឈើ ត្រីសាច់ចូលមកលក់ក្នុងផ្សារចាស់នោះទេ ហើយបែរជាបង្ខំអោយពលរដ្នដឹកចូលទៅលក់ក្នុងផ្សារថ្មី ដែលជាផ្សាឯកជនទៅវិញ ទទឹមនិងការគៀងគរពលរដ្នអោយចូលទៅលក់ក្នុងផ្សារថ្មីនេះក៏មានការរឹះគន់ថា អាជ្ញាធរស្រុក ហាក់ដូចជាមានលំអៀរទៅរកបក្សពួកអ្នកមានលុយ ផ្លុំត្រចៀករហូតទន់ចិត្តទើបធ្វើទង្វើដេញពលរដ្នទាំងបង្ខិតបង្ខំដូច្នោះ។
អាជីវករក៏បានសំណូមពរចំនួន៨ចំនុច= ១ សុំអោយឡានដឹកបន្លែ ផ្លែឈើ ត្រីសាច់ គ្រប់ប្រភេទអាចចរាចរណ៍ចេញចូលផ្សារចាស់បានដូចធម្មតាកុំអោយមានការដាក់បារាស់ ឬហាមឃាត់ ឬដេញពលរដ្នតទៅទៀត។
២ អាជីវករសុំសិទ្ធិសេរីភាពក្នុងការជ្រើសរើសទីតាំងលក់ដូរដោយខ្លួនឯងទាំងផ្សារស្ទោងអភិវឌ្ឍន៍ និងផ្សារសេរីស្ទោង ដោយគ្មានការបង្ខិតបង្ខំនោះឡើយ។
៣ អាជីវករសុំសិទ្ធិសេរីភាពក្នុងការលក់ដូរ បើអ្នកណាគេចង់ទៅលក់ឬមិនចង់ទៅជារឿងរបស់គាត់ កុំអោយដើរដេញទាំងគេមិនចង់ទៅ ហាក់ដូចជាជាន់ឈ្លីសិទ្ធិសេរីភាពគ្នាខ្លាំងពេក។
៤ សុំអោយអាជ្ញាធររៀបចំគម្លាត សុវត្ថិភាព អោយពួកគាត់បានលក់ដូរ ដោយមានសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងចាស់វិញ។
៥ សុំកុំដេញដោលពួកគាត់រឿងជួលមុខផ្ទះព្រោះជាសិទ្ធ ជាលទ្ធភាព ជាឆ្នាំងបាយពួកគាត់កន្លែងនិង គាត់រស់បានកន្លែងនឹង គាត់អាចដោះដូរកន្លែងនិង ហើយបើអោយគាត់ទៅកន្លែងផ្សេងគាត់លក់មិនដាច់ទេ គាត់ក៏មិនសុខចិត្តទៅនោះដែរ។
៦ សុំអនុវត្តន៍តាមគោលការបោះបង្គោលក្រាក់កំណត់ព្រំដូចលើកមុន បើអ្នកណាបំពានសូមអនុវត្តន៍ច្បាប់និងពិន័យលើអាជីវករនោះចុះ មិនជំទាស់ទេ។
៧ សុំអោយជ្រាប់ថា យើងខ្ញុំមានបំណុលធានាគា ជាប់ខ្លួន ស្ទើរគ្រប់គ្នា គឺមានផលលំបាកខ្លាំងណាស់ បើផ្លាស់ប្ដូរកន្លែងលក់ភ្លាមៗ ពិតជាលក់មិនដាច់នោះទេ។
៨ សុំសំណូមពរដល់សម្ដេច ហ៊ុន សែន ប្រមុខរដ្នាភិបាល ជួយដោះស្រាយជូនពលរដ្នអោយបានលក់ដូរនៅផ្សារសេរីស្ទោង និងផ្សារស្ទោងអភិវឌ្ឍន៍ជាធម្មតាដោយមិនមានការបង្ខិតបង្ខំ។
លោក ណែត សារី អភិបាលស្រុកស្ទោង បានផ្ដល់បទសម្ភាសតាមទូស័ព្ទនៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២១ថា បន្ទាប់ពីផ្សាស្ទោងបានបើកអោយដំណើរការឡើងវិញ យើងមិនអនុញាតិអោយមានអ្នកលក់ដូរនៅតាមដងផ្លូវទៀតទេ ព្រោះការលក់ដូរមានភាពរញែរញាយ ខ្វះគម្លាតសុវត្ថិភាព ជាពិសេសអ្នកលក់ដូរតាមកញ្ចែងល្អី ដែលបានជួលដី សំយាបផ្ទះគេលក់ ដូច្នេះយើងបានអោយពួកគាត់ប្ដូរទីតាំងថ្មីគឺទៅលក់នៅផ្សារថ្មី ដែលគេបានរៀបចំអោយលក់ដោយមិនគិតកំរៃ ទាំងថ្លៃតូបនិងថ្លៃភាស៊ី ហើយពួកគាត់បានចុះឈ្មោះដោយខ្លួនឯងនិងបានឯកភាព តែអ្នកដែលប្រតិកម្មមានតែអ្នកយកដីចំណីផ្លូវជួលកន្លែងតែប៉ុណ្ណោះដែលតែងតែចោតអាជ្ញាធរថាបង្ខិតបង្ខំ។ ចំណែកការធ្វើបុណ្យសពកន្លងទៅនោះគឺគាត់ស្លាប់ដោយសារជំងឺចាស់ជរា មិនមែនដោយសារជីងឺកូវិតនោះទេ៕