រដ្ឋបាលខេត្តរកឃើញចំនួន២ទីតាំងទៀតគឺយានដ្ឋាននៅក្រោយចំណតរថយន្តក្នុងក្រុងព្រះវិហារ និងយានដ្ឋាននៅឃុំស្រយង់ជើង ស្រុកគូលែន

ព្រះវិហារ  នាព្រឹកថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០២១ ​ក្រុមស្រាវជ្រាវនិងវាយតម្លៃហានិភ័យជំងឺកូវីដ១៩នៃមន្ទីរសុខាភិបាលខេត្តចុះវាយតម្លៃហានិភ័យដល់បងប្អូនដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកជំងឺកូវីដ 19 ឈ្មោះ គេង រ៉ាវីនៅត្រង់ទីតាំងជាងឡានក្រោយបេនឡានខេត្តព្រះវិហារ ខាងក្រោម:

 ១.យានដ្ឋានខាងក្រោុយបេឡានខេត្តដែលមានម្ចាស់ ឈ្មោះឆយ សុភី ភេទ ប្រុស អាយុ 38ឆ្នាំ អាស័យដ្ធាននៅភូមិ កណ្តាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ, ខេត្តព្រះវិហារ​នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង 8:15 នាទីព្រឹក បុរសខាងលើបានជួបជាមួយ បុរសពីររូប(ម្នាក់មានវិជ្ជមានកូវីដ១៩ ឈ្មោះ គេង រ៉ាវី និងម្នាក់ទៀតឈ្មោះ ជួន វុទ្ធា អវិជ្ជមានកូវីដ១៩) ដើម្បីកម្មង់ឥវ៉ាន់គ្រឿងបន្លាស់ឡាន, បានធ្វើតេស្តរហ័សបញ្ជាក់ពីបុគ្គលខាងលើ(លទ្ធផលអវិជ្ជមាន) និងតម្រូវអោយធ្វើចត្តាឡីស័កនៅផ្ទះសំណាក់គ្រូ, ចំណែកឯប្រពន្ធ កូន និងកូនជាង សរុប6នាក់ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះរយះពេល ១៤ថ្ងៃ, បន្តរអនុវត្ត៣កុំ3កាពារ និងតាមដានសុខភាពជាប្រចាំ ។

២.យានដ្ឋានឃុំស្រយង់ជើងម្ចាស់ ឈ្មោះ ឡៃ ស៊ីថា ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាជាងជួសជុលរថយន្ត (ត្រូវជាប្ដី) និងប្រពន្ធ ឈ្មោះ  ឈន់ លាងអាន ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ដែលជាមុខសញ្ញាបានប៉ះពាល់ដោយប្រយោលពាក់ព័ន្ធអ្នកមាន

ជំងឺកូវីដ-១៩ ដែលបានឆ្លងកាត់ឃុំស្រយង់ បន្ទាប់ពីចុះទៅដល់ផ្ទះមុខសញ្ញាសង្ស័យប្រធានមណ្ឌលសុខភាពកោះកេរ បានធ្វើការហ៊ុមព័ទ្ធផ្ទះឱ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះរយៈពេល១៤ថ្ងៃ និងតាមដានសុខភាពបន្ត ។