កណ្តាល៖អ្នកធ្វើដំណើរតាមសួនច្បារក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះ ថា ជនអនាថាជាច្រើននាក់ ចាប់ផ្តើមមានវត្តមាននៅតាមសួនច្បារ ដោយមានមនុស្សចាស់ ក្មេង ដោយបានដើរ ដេក និង សង់តូប សង់រោង ពាសវាល ពាសកាល យ៉ាងអនាធិបតេយ្យ ។
អ្នកធ្វើដំណើរ ដដែលបន្តថា ជាពិសេស ពួកគេតែងតែ ធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន នៅក្បែរសួនច្បារ ធ្វើអោយពលរដ្ឋដែលទៅហាត់ប្រាណនៅទីនោះ ខ្លាចញញើត ថែមទៀតផង ។ អ្វីដែលបារម្ភថែមទៀត នោះ គឺ បើសិនជាមានអ្នកផ្ទុកជំងឺកូវីដ១៩នោះ វាងាយនឹងរីករាលដាល ។
ជុំវិញបញ្ហានេះដែរអ្នកសារព័ត៌មានបានទំនាក់ទំនងទៅកាន់លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ ដើម្បីសុំបញ្ជាក់អំពីដំណោះស្រាយបញ្ហានេះ ជាច្រើនលើក តែលោកមិនទទួលទូរស័ព្ទ ឡើយ ។
ជាការកត់សម្គាល់ រាល់បញ្ហាកើតមាននៅក្រុងតាខ្មៅ អ្នកសារព័ត៌មានជាច្រើនស្ថាប័ន ពុំដែលទំនាក់ទំនងលោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ បានឡើយ មានន័យថា លោកមិនដែលលើកទូរស័ព្ទ តែម្តង ដោយមិនដឹងមូលហេតុអ្វី ។
នេះជាអ្នកសារព័ត៌មាន ទូរស័ព្ទទៅដើម្បីសុំបញ្ជាក់អំពីដំណោះស្រាយបញ្ហាមួយចំនួនផង ចុះទម្រាំប្រជាពលរដ្ឋ មិនដឹងរំពឹងអាជ្ញាធរយ៉ាងដូចម្តេច ទៅ ។
ដោយឡែក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល វិញ ដែលជាថ្នាក់លើលោក នូ សុវណ្ណរ៉ា , អ្នកសារព័ត៌មាន ទូរស័ព្ទចូលតែងលើកគ្រប់ពេល ទោះលោកឆ្លើយខ្លីថា ជាប់រវល់ក៏ដោយ មិនមែនមិនលើកដូច លោក នូ សុវណ្ណរ៉ា ឡើយ ។





































