កំពង់ឆ្នាំង៖ជនសង្ស័យជាអ្នកចែកចាយនិងប្រើប្រាស់ថ្នាំញៀនម្នាក់ត្រូវសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងសហការជាមួយមន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋាននគរបាលខេត្ត ធ្វើការចាប់ឃាត់ ខ្លួន នៅវេលាម៉ោង៨និងនិង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤នៅក្នុង ភូមិសំរោង សង្កាត់ផ្សារ ឆ្នាំង ក្រុងកំពង់ឆ្នាំង។ ខណៈដែលជនសង្ស័យរូបនោះ និងបក្សពួកម្នាក់ទៀតកំពុងប្រើប្រាស់ថ្នាំញៀន។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថាថា៖ជនសង្ស័យរូបនោះមានឈ្មោះ គង់ ចំរើន ហៅម៉ៅអាយុ២៩ឆ្នាំ មានទីលំនៅភូមិសំរោង សង្កាត់ផ្សារឆាំង ក្រុងកំពង់ឆ្នាំង ។ នៅពេលទទួលព័ត៌មានពីប្រជាពលរដ្ឋដែលបានរាយការណ៏តាមគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាពសមត្ថកិច្ចក៏បានប្រមូលកម្លាំងសហការគ្នា ហើយបានចុះទៅផ្ទះជនសង្ស័យខាងលើបានប្រទះ ឃើញ យុវជនសង្ស័យចំនួន២នាក់បានកំពុងប្រើប្រាស់គ្រឿងញៀន ភ្លាមនោះក៏បានចាប់ឃាត់ខ្លួនបាន ម្នាក់ តែម្នាក់ទៀតបានគេចខ្លួនបាត់ ។
នៅចំពោះមុខសមត្ថកិច្ចយុវជនសង្ស័យខាងលើនេះបានសារភាពថា៖ ខ្លួនពិតជាធ្លាប់បានចែក ចាយគ្រឿងញៀនពិតមែន ចំណែកមុនពេលចាប់ខ្លួន រូបគេនិងបក្សពួកបានទិញថ្នាំញៀនពីគេ ១កញ្ចប់ តូចថ្លៃ២ម៉ឺនរឿលយកមកកំពុងប្រើប្រាស់ក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង ។ សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនជនសង្ស័យរូបនោះទៅកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តបំពេញសំណុំរឿងបញ្ជូនទៅតុលាការខេត្តធ្វើការផ្តន្តាទោសតាមផ្លូវច្បាប់៕