កំពង់ឆ្នាំងៈថ្ងៃអាទិត្យ ៥កើត ខែជេស្ឋ ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ លោក សំ ចាន់ថន អភិបាលស្រុកលោក ចេង ចាន់ដូណា អភិបាល រងជាប្រធាន(សសយក) និង លោក ពុំ សុផល អភិបាលរង និងជាប្រធានក្រុមការងារយុវជនគណបក្សស្រុកកំពង់លែង បានដឹកនាំសមាជិក សមាជិកា សហភាពសហម្ព័ន្ធយុវជនកម្ពុជា យុវជនស្រលាញ់សន្តិភាព និងក្រុមការងារយុវជនគណបក្សប្រជា ជនកម្ពុជាស្រុកកំពង់លែង ចុះពិនិត្យស្ថានភាពជាក់
ស្តែងនៅអាគារវិទ្យាល័យហ៊ុន សែនកំពង់លែងទុកជាមណ្ឌលសម្រាក ព្យាបាលជូនបងប្អូនដែលមានវិជ្ជមាននៃមេរោគកូវីដ.១៩មកពីក្នុងស្រុក និងក្រៅស្រុកនៃខេត្តកំពង់ឆ្នាំង ។
លោកសំ ចាន់ថនអភិបាលនៃគណៈអភិបាលស្រុកកំពង់លែង បានស្នើសុំឱ្យថ្នាក់ដឺកនាំ និងលោក លោកស្រីដែលជាសមា
ជិក សមាជិកាក្រុមទាំងបីដែលបានចូលរួមថ្ងៃនេះគឺរៀបចំបោស សម្អាតពិនិត្យប្រព័ន្ធភ្លើងប្រព័ន្ធទឹកទាំង២អាគារស្មើនិង ៤០បន្ទប់។
លោកសំ ចាន់ថន ក៏បានថ្លែងនូវការកោតសរសើរដល់ក្រុម
ការងារយុវជនទាំង អស់កន្លងមកតែងតែចូលរួមជាច្រើនក្នុងការងារសង្គមដូចជាៈការងារផ្សព្វផ្សាយអប់រំដល់បងប្អូន ប្រជាពលរដ្ឋអោយចូលរួមក្នុងការការពារនិងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩និងការងារសប្បុរសធម៌ទាំងកម្លាំងកាយ និងថវិកាជាដើម ៕សុខ គឹមសៀន





































