(ប៉ៃលិន)៖ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បាននាំនូវថវិកាលើកទឹកចិត្ត ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន ប្រគល់ជូនដល់កងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដែលបានខិតខំបង្រ្កាប ករណីជួញដូរគ្រឿងញៀន ទទួលបានជោគជ័យកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ។
លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានពាំនាំនូវការសាកសួរសុខទុក ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន ជូនដល់កងកម្លាំងនគរបាលក្រុងប៉ៃលិនទាំងអស់ ដែលបានស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបបានជនសង្ស័យជាច្រើននាក់ រួមទាំងគ្រឿងញៀនជាច្រើនកញ្ចប់ និងគ្រាប់ផងដែរ។ លោកជំទាវ អភិបាលខេត្ត ក៍បានកោតសសើរ ដល់កងកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ៃលិន ដែលបានសហការគ្នា ចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន រហូតបានទទួលជោគជ័យ ។ក្នុងនោះ លោកជំទាវអភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន ដែលបានគាំទ្រ និងផ្ដល់ថវិកាលើកទឹកចិត្ត ដល់កងកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនផងដែរ។ ជាមួយនិងការឧបត្ថម្ភថវិកាលើកទឹកចិត្តនេះដែរលោកវរសេនីយ៍ឯក យ៉ែម សារិទ្ធ អធិការនគរបាល ក្រុងប៉ៃលិន រួមទាំងកងកម្លាំងក្រោមឪវាទ សូមថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្ដម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាល ខេត្តប៉ៃលិន ដែលបានឧបត្ថមថវិកាលើកទឹកចិត្ត ចំនួន ៥,០០០’០០០៛(៥លានរៀល) ដល់កងកម្លាំងនគរបាលនៃ អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដែលបានខិតខំបង្រ្កាប ករណីជួញដូរគ្រឿងញៀន ទទួលបានជោគជ័យកាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ ។លោកអធិការក្រុង បានបន្តថា៖ កន្លងមក ឯកឧត្ដម និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរ ដល់កងកម្លាំង និងប្រជាពលរដ្ឋ ក្នុងខេត្តប៉ៃលិន ជានិច្ចជាកាលផងដែរ សូមគោរពជូនពរ ដល់ឯកឧត្ដម និងលោកជំទាវ សូមអោយមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ដើម្បីជាម្លប់នៃការដឹកនាំខេត្តប៉ៃលិន ឆ្ពោះទៅកាន់ភាពរីកចម្រើនបន្ថែមទៀត៕ដោយ សេង សុវណ្ណារិទ្ធ





































