ខេត្តស្ទឹងត្រែង៖ស្រ្តីម្នាក់បានតេស្តរហ័ស រកឃើញមេរោគកូវីដ១៩ និងអ្នករួមដំណើរចំនួន១១នាក់ទៀត មកពីភ្នំពេញក្នុងរថយន្តជាមួយគ្នា ត្រូវបានក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី១៧ឧសភានេះ នៅច្រកអូរឫស្សីកណ្តាល ឃុំអូរឫស្សីកណ្តា
ល ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
លោក ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ឲ្យដឹងថាៈស្ត្រីម្នាក់ ក្នុងចំណោមមនុស្ស១២នាក់ បានធ្វើដំណើរពីភ្នំពេញមកកាន់ខេត្តស្ទឹង
ត្រែង ហើយត្រូវបានពិនិត្យ និងធ្វើតេស្តរហ័សឃើញវិជ្ជមានកូវីដ១៩ ។ ស្ត្រីម្នាក់នោះមានឈ្មោះ ទឹម ឆវី អាយុ៥០ឆ្នាំមកពីភូមិទួលពង្រ សង្កាត់ចោមចៅខណ្ឌដង្កោ រាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។ ក្រោយពិនិត្យឃើញវិជ្ជមានកូវីដ១៩ ក្រុមការងារឆ្លើយតបរហ័សនៃមន្ទីរសុខាភិបាល បានបញ្ជូនតាមរថយន្តសង្គ្រោះទៅព្យាបាលនៅមណ្ឌលកម្រិត២ នៃមន្ទីរពេទ្យខេត្ត ។ ចំណែកមនុស្ស១១នាក់ទៀត ក្រុមការងារបានធ្វើតេស្តជាលើកទី១ ហើយបញ្ជូនទៅធ្វើចត្តាឡីស័ក នៅមណ្ឌលកម្រិត១ ស្ថិតនៅសាលារៀនស្រុកសៀមបូក ហើយកំពុងបន្តធ្វើតេស្ត និងយកសំណាកជាលើកទី២ក្រោយ៧២ម៉ោងម្តងទៀត ដែលជាសំណាកប៉ះពាល់ដោយផ្ទាល់ ៕





































